ព័ត៌មានអន្តរជាតិ ៖ រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឧសថ the Food and Drug Administration (FDA) មានអនុសាសន៍អោយដឹងថា បរិបទ មិនទទួលយកការបរិច្ចាកឈាម ពីក្រុមមនុស្ស ភេទទី ៣ គួរតែបញ្ចប់នៅសហរដ្ឋអាមេរិក ។
ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថា ការហាមឃាត់ត្រង់ ប្រការនេះ ត្រូវ បានធ្វើឡើង ចាប់តាំងពីមានការរាលដាន មេរោគអេដស៍ HIV/Aids នាពាក់កណ្តាល ទសវត្ស ឆ្នាំ ១៩៨០ តួយ៉ាង សេចក្តីថ្លែងការណ៍ ពី FDA ដោយដឹងថា ក្រុមបុរសរួមភេទជាមួយនឹងបុរស ក្នុងរយៈ ពេល ១២ ខែ ចុងក្រោយនេះត្រូវហាមឃាត់មិនអោយមានការបរិច្ចាកឈាមនោះទេ ។
គួរបញ្ជាក់ថា ចលករមួយនេះ បានធ្វើអោយសហរដ្ឋអាមេរិកឈានចូលទៅក្នុងបរិបទមួយ ក្រោយពី បណ្តាប្រទេសរួមមានដូចជា ចក្រភពអង់គ្លេស អូស្រា្តលី និង អេស្ប៉ាញ បានហាមប្រាមរួចជាស្រេច ទៅហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
គោលការណ៍ណែនាំថ្មី នឹងត្រូវបានព្រៀងឡើង នៅដើមឆ្នាំ ២០១៥ នេះខណៈពេលវេលាប្រឹក្សាយោ បល់នឹងមានការអនុវត្តន៍តាម ។ បច្ចុប្បន្នភាព បម្រាមមិនមានការរាប់បញ្ជូន ក្រុម បុរសរួមភេទជា មួយនឹងបុរស ចាប់តាំងពីឆ្នាំ ១៩៧៧ ។ ក្រុមសកម្មជន បានលើកឡើងអោយដឹងថា បរិបទក្នុងការ ហាមបម្រាមយ៉ាងដូច្នេះ ត្រូវបានគេបញ្ជាក់ថា ជាការរើសអើងក្រុមមនុស្សភេទទី ៣ ។ អនុលោម ទៅតាមការធ្វើតេសន៍ មេរោគ HIV កម្រិតខ្ពស់ សមាគម វេជ្ជសាស្រ្ត អាមេរិក the American Med - ical Association និងក្រុមសិក្សាដទៃៗទៀត អោយដឹងថា បម្រាមមួយនេះ ជាដរាប តទៅមុខ គ្មាន ការគាំទ្រពីក្រុមអ្នកវិទ្យសាស្រ្តនោះទេ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី