បច្ចុប្បន្ន នៅលើទីផ្សារមានថ្នាំជាច្រើនប្រភេទដែលមានមុខងារជួយធ្វើឱ្យសក់ត្រង់ ប៉ុន្ដែបណ្ដាប្រភេទថ្នាំទាំងនោះ មានផ្ទុកជាតិគីមីយ៉ាងច្រើនដែលអាចបណ្ដាលឱ្យសក់ខូច។ ប៉ុន្ដែវត្ថុធាតុធម្មជាតិ ដែលមិនមានជាតិគីមីខាងក្រោមនឹងជួយសម្រេចគោលបំណងរបស់អ្នក ដោយមិនមានផលប៉ះពាល់ដល់សុខភាពសក់។
ទឹកដោះគោ
ការធ្វើឱ្យសក់ត្រង់ដោយទឹកដោះគោ គឺមានលក្ខណៈសាមញ្ញ អ្វីដែលអ្នកត្រូវការ នោះគឺ ដបជ័រទំនេរប្រភេទបាញ់ទឹក ទឹកដោះគោ ១/៣ពែង និងទឹកស្អាត ១/៣ពែង។ ចូរលាយគ្រឿងផ្សំទាំងនេះចូលគ្នា រួចចាក់ចូលទៅក្នុងដប ហើយបាញ់ទៅលើសក់។
អ្នកត្រូវបាញ់គ្រឿងផ្សំនេះឱ្យសព្វសរសៃសក់ រួចទុកចោល ១ម៉ោង ហើយកក់សម្អាតដោយសាប៊ូបំប៉នសំណើម។ ប្រភេទគ្រឿងផ្សំនេះ អាចជួយឱ្យសក់បានទន់ ត្រង់ ចាប់ពី ២ ទៅ ៣ថ្ងៃ ឬយូរជាងនេះ។
ទឹកដោះគោ និងទឹកឃ្មុំ
ទឹកដោះគោ ជួយឱ្យសក់ត្រង់រលោង ចំណែកទឹកឃ្មុំ ជួយចិញ្ចឹមសក់ ដូច្នេះ រូបមន្ដធ្វើឡើងអំពីទឹកឃ្មុំ និងទឹកដោះគោ ពិតជាសមស្របសម្រាប់ប្រើចំពោះសក់ដែលខ្វះសំណើម និងសក់ដែលត្រូវបានអ៊ុតរួញ។យកទឹកឃ្មុំ ១/៣ ពែង និងទឹកដោះគោ ១/៣ពែង លាយជាមួយគ្នា និងចាក់ចូលក្នុងដប រួចបាញ់ទៅលើសក់។ ក្រោយពីបាញ់រួច ចូររក្សាទុកគ្រឿងផ្សំនេះនៅលើសក់ ឱ្យបាន ១ម៉ោង ទើបជម្រះដោយសាប៊ូកក់សក់។ប្រេងអូលីវ និងស៊ុត
យកស៊ុត ២គ្រាប់ បំបែកយកទឹកស និងទឹកក្រហម កូរជាមួយគ្នាឱ្យសព្វ ក្រោយមក បន្ថែមប្រេងអូលីវចំនួន ២ស្លាបព្រាកាហ្វេចូលពីលើ រួចបន្ដកូរឱ្យសព្វ។ លាបគ្រឿងផ្សំនេះទៅលើសក់ ទន្ទឹមនឹងនេះ ត្រូវយកក្រាស់មកសិតសក់ ដើម្បីឱ្យសក់គ្រប់សរសៃបានសើម។ រក្សាវាទុកឱ្យបានពី ២ ទៅ ៣ម៉ោង រហូតដល់វាស្ងួត ទើបកក់សក់ជម្រះ។ ក្រូចឆ្មារ និងទឹកខ្ទិះដូង
កោសដូងចាស់ ១ផ្លែ ច្របាច់យកទឹករបស់វា ក្រោយមកច្របាច់ក្រូចឆ្មារ ១ចំណិតតូច យកទឹកវាបន្ដក់ចូលខ្ទិះដូង។ កូរគ្រឿងផ្សំនេះ រហូតដល់វាមានសភាពដូចក្រែម រួចដាក់ក្នុងទូរទឹកកក ១ថ្ងៃ។ លាបគ្រឿងផ្សំនេះទៅលើសក់ និងម៉ាស្សាក្បាល។ យកកន្សែងដែលបានត្រាំទឹកក្ដៅ ពូតទឹកឱ្យអស់ ហើយគ្របទៅលើក្បាល។ ១ ម៉ោងក្រោយ លាងជម្រះវាដោយទឹកស្អាត។ ប្រើគ្រឿងផ្សំនេះឱ្យបាន ៣ដង/សប្ដាហ៍ សក់របស់អ្នកនឹងត្រង់រលោង ដូចចិត្ត។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អាថ៌កំបាំងក្នុងការផាត់មុខ សម្រាប់ស្បែកស្ងួត នារដូវរងា
បំបាត់មុនអង្កាម មុនក្បាលខ្មៅ ដោយក្រូចពោធិ៍សាត់
អាថ៌កំបាំងដើម្បីឱ្យធ្មេញ ស ភ្លឺរលោង ដោយធម្មជាតិ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Ladyzo