ដោយប្រើប្រាស់ម៉ាស៊ីនជំនាញថតពេលយប់ ក្រុមអ្នកប្រមាញ់មនុស្សក្រៅភព ថតបានរូបភាពវត្ថុមួយដែលគេអោយឈ្មោះថា UFO ដែលបញ្ចេញតែកាំរស្មី infrared ប៉ុណ្ណោះ។
ក្រុមអ្នកតារាសាស្ដ្រ Laredo Paranormal Research (LPRS) ថតបានរូបភាព វត្ថុហោះហើរមួយគ្រឿង ដែលមានរាងបីជ្រុងស្មើគ្នា ហើរឆ្ពោះទៅកាន់ទិសខាងត្បូង និងបាត់ស្រមោល នៅខាងក្រោយផ្ទះមួយខ្នង។

LPRS បានអះអាងថា វត្ថុនេះ មិនអាចមើលឃើញដោយភ្នែកធម្មតានោះទេ ម្យ៉ាងទៀត វាធ្វើការបំលាស់ទីយ៉ាងស្ងៀមស្ងាត់។ មេដឹកនាំ LPRS ថ្លែងថា ៖ យើងជឿថា វាមិនមែនជាយន្ដហោះ សត្វស្លាប ឧទ្ធម្ភាគចក្រ និងយន្ដហោះគ្មានអ្នកបើកបរ។
Robert Sheaffer អ្នកស្រាវជ្រាវអំពី UFO បង្ហើបអោយដឹងថា ៖ មនុស្សមួយចំនួនបានមើលឃើញ ការហោះហើររបស់ UFO នៅលើអាកាស ខណៈដែលពួកគេប្រើប្រាស់ម៉ាស៊ីអង្កេតកាំរស្មី infrared ។

ប៉ុន្ដែលោក Robert Sheaffer ថ្លែងថា ជាក់ស្ដែង អ្វីដែលមនុស្សមួយចំនួនមើលឃើញ វាអាចជាសត្វ យន្ដហោះ ឬផ្កាយរណប់។ល។ ព្រោះថា កែវយឹតដែលមើលនៅពេលយប់ និងហ្ស៊ូមក្នុងកម្រិតខ្ពស់ វាក៏អាចធ្វើអោយរូបភាពដែលយើងកំពុងតាមដាននោះ មានលក្ខណៈធំជាងធម្មតា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing