អ្នកសិក្សាស្រាវជ្រាវអំពី UFO ម្នាក់ បានបញ្ចេញរូបថតដែលលោកយល់ថា ជាមនុស្សភពក្រៅក្រោយពីត្រូវបានគេវះកាត់ដើម្បីពិសោធ។

/

យោងតាម Tom Carey រូបភាពទាំងនេះ ត្រូវបានថតចេញពីវីដេអូមួយដែលមានតាំងពីឆ្នាំ ១៩៤៧ ជាឆ្នាំដែលមានករណីធ្លាក់ UFO ដ៏អាថ៌កំបាំង ធ្លាក់នៅក្នុងរដ្ឋ New Mexico អាមេរិក។ វីដេអូនេះ ត្រូវបានគេថត បន្ទាប់ពីមានការវះកាត់សាកសពមនុស្សភពក្រៅ នៅតំបន់ ៥១ ជាមូលដ្ឋានសម្ងាត់ក្នុងសង្គ្រាមត្រជាក់។ Tom Carey ទទួលបានរូបភាពខាងលើនេះ ពីមន្ដ្រីស៊ើបការណ៍សម្ងាត់ម្នាក់ របស់អាមេរិក។

/

Tom Carey រៀបរាប់ថា មនុស្សភពក្រៅនេះ មានជើង ៤ វែងៗ ចំណែកក្បាលរបស់វា ដូចទៅនឹងក្បាលសត្វល្អិត ប៉ុន្ដែ វាធំជាងក្បាលមនុស្ស។ ទំព័រ IB Times ដកស្រង់សម្ដីរបស់ Tom Carey ៖ “ក្បាលរបស់មនុស្សភពក្រៅនេះ ត្រូវគេកាត់ចេញពី ក ហើយគ្រឿងក្នុង ក៏ត្រូវគេយកចេញ។ យើងខ្ញុំជឿថា សាកសពនេះ ត្រូវបានគេប្រើថ្នាំការពាររលួយ”។

/

បើទោះជាមិនទាន់ត្រូវបានគេបកស្រាយដោយវិទ្យាសាស្ដ្រ ប៉ុន្ដែ យានអវកាសមិនស្គាល់អត្តសញ្ញាណ (UFO) និងមនុស្សភពក្រៅ នៅតែជាប្រធានបទដែលត្រូវបានគេយកចិត្តទុកដាក់បំផុត រហូបមកដល់ពេលនេះ ក្នុងនោះ មានមនុស្សជាច្រើន ប្រកាសថា ពួកគេធ្លាប់បានមើលឃើញ UFO ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ IB Times