បណ្ដារូបភាពតារាសាស្ដ្រថ្មីដែលទើបត្រូវបានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះ បានបង្ហាញថា UFO មួយកំពុង “ធ្វើអ្វីមួយ” នៅក្បែរព្រះអាទិត្យ។

/

ករណីនេះត្រូវបានគេរកឃើញកាលពីថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ ២០១៦ តាមរយៈវីដេអូតារាសាស្ដ្រមួយត្រូវបានគេបង្ហោះនៅលើ Youtube។

/

នៅពេលគេពង្រីកបណ្ដារូបថតដែលថតពីវីដេអូ គេអាចមើលឃើញយាន (UFOĐ អ្វីមួយ បង្ហាញខ្លួននៅក្នុងអវកាសក្បែរព្រះអាទិត្យ។ល។

/

ពិសេសជាងនេះ វាក៏មាន “ខ្សែ” មួយពណ៌លឿង ដែលតភ្ជាប់រវាង UFO នេះ ជាមួយនឹងព្រះអាទិត្យ។

/

ក្រុមអ្នកជំនាញខាង UFO យល់ថា នេះអាចជាយានអវកាសមួយរបស់មនុស្សភពផ្កាយ កំពុងបញ្ចូលថាមពលពីព្រះអាទិត្យ។

/

រហូតមកដល់ពេលនេះ “អត្តសញ្ញាណ” របស់ UFO នេះ មិនទាន់ត្រូវបានគេដឹងនៅឡើយ។

ប្រែសម្រួល ៖ តារាប្រភព ៖ Thesun/Youtube