យានអវកាស UFO មួយគ្រឿងដែលមានរូបរាងដូចបារីមួយដើម មានពណ៌លឿង និងមានពន្លឺខៀវ ក្រហម ហោះកាត់ស្ថានិយអវកាសអន្តរជាតិ (ISS)។

/

រូប​ភាព​បង្ហាញអំពី​ UFO ដែលរូបរាង​ដូច​បារីមួយ​ដើម  

UFO នេះត្រូវបានគេឃើញហោះតាមស្ថានិយអវកាសអន្តរជាតិ នៅក្នុងវីដេអូមួយលើគេហទំព័ររបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នេះបើតាមទំព័រ TeCake។ ក្រុមអ្នកជឿលើ UFO យល់ថា UFO នេះ កំពុងតែសិក្សាស្វែងយល់អំពីការគិតរបស់អ្នកអវកាសនៅលើស្ថានិយអវកាសអន្តរជាតិ។

វីដេអូដែលថតបាន UFO ខាងលើ បានបង្ហាញថា UFO នេះ បានបញ្ចេញពន្លឺក្រហម និងខៀវ មុនពេលវាបាត់ខ្លួន កាលពីថ្ងៃទី ៥ធ្នូ ត្រូវបានគណនីមួយដែលមានឈ្មោះថា Streetcap1 បង្ហោះនៅលើ YouTube។ UFO នេះ ហាក់ដូចហោះហើរក្នុងល្បឿនដូចគ្នាទៅនឹងល្បឿនរបស់ស្ថានិយអវកាសអន្តរជាតិ ហើយវាបានបញ្ចេញពន្លឺយ៉ាងលឿន។ ពន្លឺពណ៌ក្រហមរបស់ UFO នេះ កាន់តែភ្លឺ ហើយក្រោយមក វាក៏បានបាត់ខ្លួន។ នៅមុនពេល UFO បាត់ស្រមោល គេក៏ឃើញមានកាំរស្មីពណ៌ខៀវមួយភ្លឺឡើង។

/

ស្ថានិយអវកាសអន្តរជាតិ​ ISS

ខណៈពេលដែលមនុស្សជាច្រើន ជឿថា នេះគ្រាន់តែជាលទ្ធផលនៃរីសូលូសឹនកម្រិតទាប Scott C Waring ដែលជាអ្នកជំនាញការខាង UFO និងជាអ្នកនិពន្ធនៃគេហទំព័រ UFO Sightings Daily.com បានជឿជាក់ថា UFO នេះមានពិត។

Scott C Waring អះអាងថា “ភ័ស្ដុតាងគឺថា UFO នេះ បញ្ចេញពន្លឺនៅត្រង់កន្ទុយរបស់វា។ នេះគឺជាយានដែលមានសភាពរឹង ហើយពន្លឺរបស់វាត្រូវបានបង្កើតឡើងដោយការជះរស្មីពីព្រះអាទិត្យ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Youtube/TeCake