អ្នកប្រើប្រាស់ Youtube ម្នាក់ប្រកាសថា បានមើលឃើញទិដ្ឋភាព UFO រាប់រយ កំពុងហោះចេញពីឋានព្រះចន្ទ ប៉ុន្តែ គេមិនដឹងថានេះជាការពិត ឬយ៉ាងណានោះទេ។

ចំនុចទាំងឡាយក្នុងរង្វង់ក្រហម ត្រូវបានគេជឿថា ជា ថាសហោះរបស់មនុស្សភពផ្កាយ កំពុងហោះចាកចេញពីឋានព្រះចន្ទ
វីដេអូដែលបង្ហាញអំពីព្រះចន្ទយក្ស (Super Moon) ដែលត្រូវបានគេបង្ហោះនៅលើ You Tube កាលពីថ្ងៃទី ១៣វិច្ឆិកា ដោយគណនីឈ្មោះ Gerril Vigil បានឱ្យឃើញទិដ្ឋភាពនៃបណ្ដា UFO ដែលហាក់កំពុងហោះចាកចេញពីព្រះចន្ទ។ ប៉ុន្តែ ក្រុមអ្នកជំនាញការយល់ថា នេះគ្រាន់តែជាកំហុសបច្ចេកទេសនៃវីដេអូតែប៉ុណ្ណោះ។
ជាងថតរូប John Biondo បានអះអាងថា នេះគឺជាបាតុភូតដែលគេតែងតែឃើញ រៀងរាល់ពេលពិនិត្យមើលព្រះចន្ទ។ John Biondo បកស្រាយថា “ខ្ញុំបានប្រើកែវពង្រីកជាច្រើន ហើយចលនាអុបទិចនេះកើតឡើងគ្រប់ពេល នៅពេលកែវឆ្លុះបានចាប់យករូបភាពម្ខាង ធ្វើឱ្យពណ៌ត្រូវច្របូកច្របល់”។

រូបភាពឋានព្រះចន្ទ
មនុស្សម្នាក់ដែលបានតាមដានរឿងខាងលើនិយាយថា “វាគ្រាន់តែជារូបភាពស្រមោល នៅពេលកម្រិតនៃសំណើមខ្ពស់ បណ្ដាលឱ្យពន្លឺពីព្រះចន្ទត្រូវកាច់កោង លាយលំជាមួយនឹងប្រភពពន្លឺផ្សេងៗ នៅលើផ្លូវបញ្ជូនរូបភាពមកកាន់ផែនដី”។
ទោះជាយ៉ាងនេះក្ដី អ្នកដែលជឿថា មានមនុស្សភពផ្កាយ បានយកវីដេអូនេះបានអះអាងថា មានមនុស្សភពផ្កាយរស់នៅលើឋានព្រះចន្ទ ហើយពួកគេតែងតែប្រើប្រាស់ UFO ដើម្បីហោះល្បាតដើម្បីការពារទឹកដី (ព្រះចន្ទ) របស់ខ្លួន។
ចំពោះរឿងដែលថាមានមនុស្សភពផ្កាយលើឋានព្រះចន្ទ ឬមិនមាន វាបានក្លាយជាប្រធានបទបង្កឱ្យមានការជជែកវែកញែកច្រើន។ កាលពីខែធ្នូ ឆ្នាំ ២០១៥ Dona Hare អតីតបុគ្គលិករបស់ NASA បានឱ្យដឹងថា នៅក្នុងការចុះចតនៅលើឋានព្រះចន្ទ ក្រុមអវកាសចរ បានឃើញថាសហោះចំនួនបី។ រដ្ឋាភិបាលអាមេរិកក៏បានស្រាវជ្រាវអំពីបញ្ហានេះ ក្រោមលេខកូដសម្ងាត់ដែលមានឈ្មោះថា Santa Claus។ កាលពីមុន Dona Hare ធ្លាប់ជាអ្នកជំនាញអំពីរូបភាព និងបានអះអាងថា បានឃើញរូបភាពពិតក្នុងវីដេអូ។
Dona Hare ថ្លែងថា ៖ “ខ្ញុំមិនធ្លាប់ត្រូវបានគំរាម ប៉ុន្តែ រដ្ឋាភិបាលបានព្រមានថា មិនគួរនិយាយអំពីរឿងនោះ”។
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail