រួមជាមួយការបង្ហាញខ្លួនទូរស័ព្ទ Asha 501, Nokia ក៏បានបង្ហាញជាផ្លូវការនូវដុំសាកថ្មទូរស័ព្ទមានច្រើនពណ៌សំរាប់ជ្រើសរើស ដែលបានឲ្យឈ្មោះថា DC-18។ ប្រហាក់ប្រហែលជាមួយនឹងជំនាន់មុន DC-16, Nokia បានផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់នូវជំរើសជាច្រើនពណ៌នៅលើ DC-18 ដែលសរុបមាន ៤ពណ៌ រួមមាន ពណ៌លឿង ក្រហម ស និងខៀវ ដែលសុទ្ធតែជាពណ៌ស្រស់ស្អាត ដូចទៅនឹងពណ៌នៅលើបណ្តាស៊េរីទូរស័ព្ទ Asha និង Lumia របស់ Nokia។ ទន្ទឹមនឹងនោះ ចំនុចពិសេសរបស់ DC-18 គឺការរចនាម៉ូតរបស់វាតែម្តង។ ដុំសាកនេះ មានរាងបួនជ្រុងការ៉េដូចទៅនឹងបណ្តារូបការ៉េ Live Tiles នៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone។ ប្រហែលជាខាង Nokia បានមានចេតនាធ្វើដូច្នេះ ដើម្បីឲ្យវាសមស្របជាមួយនឹង Interface Start Screen នៅលើបណ្តាស្មាតហ្វូន Lumia។
និយាយពីចំនុចពិសេស Hardware, DC-18 មាន Screen តូចមួយបង្ហាញពីកំរិតថាមពលថ្ម នៅខាងក្រៅស្រាប់ ដែលងាយស្រួលឲ្យអ្នកប្រើប្រាស់បានដឹងថា ពេលណាចាំបាច់ត្រូវសាកថ្ម។ និយាយពីទំហំថ្ម គួរឲ្យស្តាយដែរ DC-18 មានទំហំតែ 1.720 mAh, គឺទាបជាងច្រើនបើប្រៀបជាមយយ DC-16 (2.200 mAh)។ ដូចទៅនឹងបណ្តាឧបករណ៍សាកថ្មទូរស័ព្ទដទៃផ្សេងទៀតដែរ DC-18 នៅតែប្រើរន្ធសាក microUSB។ តាម Nokia, DC-18 មានខ្នាតប្រវែង 57 x 57 x 14,9 mm, ទំហំ 65g។ បច្ចុប្បន្ននៅមិនទាន់ដឹងតំលៃលក់ និងថ្ងៃបង្ហាញខ្លួនរបស់ DC-18 នៅឡើយទេ។ តាមប្រភព Nokiaនឹងដាក់លក់ DC-18 នៅតាមបណ្តាទីផ្សារអាស៊ីអាគ្នេយ៍ អឺរ៉ុប អាហ្រ្វិក និង មជ្ឈឹមបូព៌ា៕



ដោយ៖ សិលាប្រភព៖ TTE