ដោយទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអ្នកប្រើប្រាស់ Nokia Lumia 920 កំពុងក្លាយជាស្មាតហ្វូនប្រើ Window Phone ដែល Hot បំផុតនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូននេះ Hot ដល់ថ្នាក់ធ្លាក់ពីលំហអាកាស នៅតែមានដំណើរការល្អ។

ដើម្បីបញ្ជាក់ពីភាពរឹងមាំនៃបណ្តាផលិតផលរបស់ Nokia, ថ្មីៗនេះសាខាហាងលក់រាយនៅប្រទេសហ្វាំងឡង់ ដែលមានឈ្មោះថា Verkkokauppa បានសំរេចចិត្តធ្វើនូវវីដេអូពិសោធកំរិតនៃភាពរឹងមាំថ្មីមួយដោយឲ្យស្មាតហ្វូន Lumia 920 ឡើងទៅលំហអាកាស តាមរយះការបង្ហោះបាឡុងតូចមួយ ក្រោយមកឲ្យស្មាតហ្វូននេះធ្លាក់មកវិញដោយខ្លួនឯង ពីរយះកំពស់ 30,48 Km មកដី។

/

ការបង្ហោះ Lumia 920 តាមរយះបាឡុងតូចមួយ ទៅលំហអាកាស

ក្រៅពីកំរិតកំពស់ដ៏សែនខ្ពស់ដែលត្រូវទ្រាំទ្រជាមួយ ស្មាតហ្វូន Lumia 920 នៅឆ្លងកាត់នូវទីលំហអាកាសដែលមានអាកាសធាតុដ៏សែនត្រជាក់ ដែលនៅឆ្ងាយពីផែនដីទៀតផង។ ខាងក្រោមនេះគឺជាវីដេអូនៃការធ្វើពិសោធនេះ សូមទស្សនាទាំងអស់គ្នា ៖

/

/

/

ដោយ៖ សិលាប្រភព៖ k14