HTC One ត្រូវបានរចនាម៉ូតឡើងជាមួយ logo HTC មានទីតាំងស្ថិតនៅពាក់កណ្តាល ដែលអមប៊ូតុងពីររបស់ Android គឺ Back និង Home។ ស្អាត គឺពិតជាស្អាតហើយ តែដល់ពេលប្រើហើយទើបដឹងថា មិនមានប៊ូតុង Menu ហើយ HTC បែរជាដាក់ប៊ូតុង Menu សិប្បនិម្មិតនៅក្នុងអេក្រង់ទៅវិញ ដែលនេះជាគុណវិបត្តិមួយ។
ពិតជាសំណាងមែន សមាជិករបស់ tbalden នៅ XDA បានស្រាវជ្រាវរកឃើញ Version kernel mod ដើម្បីដោះស្រាយនូវចំនុចខ្វះខាតនេះ របស់ HTC។ ជាមួយ Version kernel នេះ អ្នកអាចប្រើ Home ដើម្បីបើកស្មាតហ្វូន ចុចលើ Logo HTC ដើម្បីបិទអេក្រង់ ហើយជាពិសេសអាចប្រើLogo HTC នេះធ្វើជាប៊ូតុង Menu តែម្តង។ តម្រូវការដើម្បីអាចប្រើ Version kernel នេះ ប្រិយមិត្តចាំបាច់ត្រូវ Unlock bootloader និងមាន custum recovery។

ស្វែងយល់បន្ថែម សូមចុច: [kernel][sense]tbalden's kernel 3.1[HOME2WAKE|HTCLogoMenu
ដោយ៖ សិលាប្រភព៖ TTE