Fuel គឺជាដុំសាកទូរស័ព្ទ ដែលមានទំហំតូចបំផុតលើលោក។ រូបរាងរបស់វា ពិតជាគួរឲ្យស្រ-លាញ់ ដោយវាមានរាងជាធុងសាំងមួយ ហើយអ្នកអាចពាក់វាជាប់ជាមួយនឹងកូនសោរ យកតាមខ្លួនគ្រប់ទីកន្លែងបាន។

ផ្នែកខាងក្នុងរបស់វា គឺជាដុំសាកថ្មមួយ ដែលមានបរិមាណ 220 mAh ដែលសមល្មម អាចសាកទូរស័ព្ទ អាចនិយាយ សន្ទនាបាន 30 នាទី និង Standby បានប៉ុន្មានម៉ោងផងដែរ។ បើសិនយើងសាក iPhone 5 នោះទូរស័ព្ទនឹងទទួលបានបន្ថែម 15% (ភាគរយនៃថ្ម) ដែលជាបរិ-មាណថ្មអាចឲ្យអ្នក ធ្វើដំណើរទៅផ្ទះ ដើម្បីសាកថ្មបន្ត ដោយមិនរលត់ទូរស័ព្ទ ធ្វើឲ្យបាត់បង់ការ Call ចូល រឺ សារសំខាន់ៗណាមួយ នោះឡើយ។

/ Fuel មានសំបកធ្វើពីអាលុយមីញ៉ូម មានខ្នាតប្រវែង 33 x 22.8 x 15.2 mm និងមាន Support រន្ធ micro USB ប្រើសំរាប់សាកថ្មទូរស័ព្ទ។ ផលិតផលនេះ នឹងចេញលក់នៅខែកក្កដា ឆ្នាំនេះ ក្នុងតំលៃលក់រាយ 25 USD ក្នុងមួយគ្រឿង៕

/

/

/

/

ដោយ៖ សិលាប្រភព៖ TTE