ក្រុមជំរើសជាតិអេស្បាញគឺជាក្រុមមួយដែលមនុស្សភាគច្រើនដឹងថា ជាក្រុមដែលខ្លាំង ហើយក៏ជាក្រុមដែលមនុស្សជាច្រើនចង់ទស្សនាការប្រកួតផងដែរ។ ការប៉ះជាមួយអ៊ីតាលីយប់មិញនេះ កាន់តែធ្វើឲ្យចំនួនអ្នកទស្សនាកើនឡើងថែមមួយកំរិតទៀត។

ក្រោយពីសំលេងកញ្ចែចាប់ផ្តើមការប្រកួតបន្លឺឡើង ក្រុមជំរើសជាតិអេស្បាញបានដាក់សំពាធយ៉ាងខ្លាំងលើអ៊ីតាលីជាមួយខ្សែបំរើ 6នាក់(មិនមានដាក់ខ្សែប្រយុទ្ធណាមួយេចេញប្រកួតឡើយ)។ដូច្នេះហើយការគ្រប់គ្រងបាល់របស់អេស្បាញពុំសូវមានប្រសិទ្ធិភាពឡើយ ក្នុងពេលដែលអ៊ីតាលីបានបង្ហាញនូវភាពគ្រោះថ្នាក់របស់ខ្លួនជាមួយនឹងការវាយបក។

/

អេស្បាញរកគ្រាប់បាល់ស្មើបានវិញ

ក្រោយពីចប់តង់ទីមួយដោយមិនមានក្រុមណារកគ្រាប់បាល់បាន ចូលតង់ទីពីរការប្រកួតមានភាពក្តៅគគុកឡើងវិញ នៅពេលផ្លាស់ប្តូរមនុស្សចូលលេងមិនទាន់5 នាទីផង ខ្សែប្រយុទ្ធDi Nataleបានរកគ្រាប់បាល់នាំមុខឲ្យអ៊ីតាលីនៅនាទីទី60។ ប៉ុន្តែភាពរីករាយនេះមិនទាន់ទាំងបាន5នាទីផង Fabregasរបស់អេស្បាញក៏រកគ្រាប់បាល់បានស្មើវិញនៅនាទីទី64 ។ នៅសល់ប៉ុន្មាននាទីចុងក្រោយ អេស្បាញបានធ្វើការវាយសំរុកយ៉ាងខ្លាំងក្នុងគោលបំណងដណ្តើមយក3ពិន្ទុ ដោយដាក់បញ្ចូលខ្សែប្រយុទ្ធពីរ​នាក់ គឺNavas និង Torresចូលប្រកួត ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទាំងអស់។ ចប់ការប្រកួតក្រុមទាំងពីរទទួលបានលទ្ធផល1-1 ដោយមួយក្រុមទទួលបានមួយពិន្ទុ៕

Video Highlight Goals អេស្បាញ និង អ៊ីតាលី

លទ្ធផល៖ អេស្បាញ-អ៊ីតាលី (1-1)រកគ្រាប់បាល់៖ Di Natale (60), Fabregas (64)កីឡាករចូលប្រកួតអេស្បាញ: Casillas, Arbeloa, Piqué, Ramos, Alba; Busquets, Alonso, Xavi; Silva, Iniesta, Fabregasអ៊ីតាលី: Buffon, Maggio, Bonucci, Chiellini, De Rossi, Motta, Pirlo, Giaccherini, Marchisio, Cassano, Balotelli

ដោយ៖ ណាណូប្រភព៖ 24h