អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០២ តុលាម្បិលមិញនេះថា Big 'Fat Gypsy' ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ មានដូចជាអ្នកកាស្សែត ទូរទស្សន៍(Channel 4) និងមហាជនជាច្រើននាក់ បានរិះគន់យ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនសម្លៀកបំពាក់សំអាងការ ក៏ដូចជាម៉ូតសម្លៀកបំពាក់ផ្សែងៗមួយនេះ បានចេញនូវម៉ូតសម្លៀកបំពាក់ ឆើតឆាយ និងស៊ិចស៊ីពេក។

Big Fat Gypsy គឺមានពាក្យពេញថា 'Bigger, Fatter, Gypsier' ដែលជាក្រុមហ៊ុនម៉ូតសម្លៀកបំពាក់មួយមានទីតាំងស្ថិតនៅរដ្ឋ Ireland ចក្រភពអង់គ្លេស ត្រូវបានបានគេរិះគន់យ៉ាងខ្លាំងជាពិសេសគឺបណ្ដាញទូរទស្សន៍លេខ ៤ បានផ្សព្វផ្សាយថា ក្រុមហ៊ុនមួយនេះ គួរតែផ្អាក ឬបិទឈប់ចេញនូវម៉ូតសម្លៀកបំពាក់ស៊ិចស៊ីទៀតទៅ។ការិះគន់ខ្លាំងៗបែបនេះ គឺកើតឡើងស្របពេលដែល គេបានឃើញក្មេងស្រីម្នាក់ ដែលមានអាយុ ១៥ឆ្នាំ បានស្លៀកពាក់ម៉ូតខោអាវដ៏ស៊ិចស៊ី ដែលបានកាម៉ង់ពីក្រុមហ៊ុន Big Fat Gypហើយនាងនោះទៀតសោត បានស្លៀកពាក់សម្លៀកបំពាក់នេះ ទៅចូលរូមក្នុងកម្មវីធីជប់លាងមិត្ដភ័ក្ររបស់នាង។
នេះជាវីដេអូក្លីបដែលបង្ហាញពី Big Fat Pyspsy សូមចុចដើម្បើមើល៕
ដោយ៖ នារីប្រភព៖ dailymail