តាមសារព័ត៌មាន Wall Street Journal(WSJ) នៅថ្ងៃនេះបាននាំនូវសំដី ស្តីពីប្រភពព័ត៌មានលាក់ឈ្មោះមួយ, បានឲ្យដឹងថាសាជីវកម្មបច្ចេកវិទ្យាអាមេរិច បានចាប់ផ្តើមដំណើរការផលិត Tablet មួយប្រភេទដែលមានអេក្រង់តូចជាង 9,7 របស់ iPad សព្វថ្ងៃ។ ប្រភពដដែលបានឲ្យដឹងថា iPad mini (រឺអាចជា Mini iPad) នឹងមានអេក្រង់ប្រហែល 7,85 ជាមួយកំរិតពន្លឺទាបជាង The New iPad។ ជាក់ស្តែង មនុស្សជាច្រើននាក់នៅតែសង្ឃឹមចង់បានអេក្រង់ Retina នៅលើ iPad mini (ប្រសិនបើអាច) ព្រោះថារាល់ពេលណែនាំ Macbook Pro Retina, Tim Cook បានសន្យាថាApple នឹងផលិតឧបករណ៍ជាច្រើនទៀតដែលមានកំរិតពន្លឺខ្ពស់ក្នុងឆ្នាំនេះ។

តាមព័ត៌មានចចាមអារាម iPad mini អាចនឹងដាក់បង្ហាញខ្លួននៅថ្ងៃទី17/10
ទន្ទឹមនឹងនេះ, ថ្មីៗនេះគេហទំព័រ UkrainianiPhone ក៏បានបង្ហោះបណ្តារូបភាពដែលត្រូវបានគេកំនត់ថាជាផ្នែកនៃ Hardware របស់ iPad mini។ ដូចអ្វីដែលរូបភាពបានបង្ហាញយើងឃើញថា ឧបករណ៍នេះមានអេក្រង់ 7,85 (ដូចនឹងព័ត៌មានរបស់ WSJ), មានរន្ធដោត nano-SIM - ដូច្នេះ iPad mini អាចនឹង Support 3G។ ក្រៅពីនេះ រន្ធ Connector Lightning នៅលើ iPhone 5 ក៏បានលេចចេញនៅលើហើយអាចនឹងមានពណ៌ថ្មីមួយទៀត គឺពណ៌ខ្មៅផងដែរ៕




ដោយ៖ សិលាប្រភព៖ TTE