iPad Mini គឺជាTablet ស៊េរីថ្មីមួយដែល Apple ទើបតែធ្វើការបង្ហាញខ្លួន និងចេញលក់នៅលើទីផ្សារអន្តរជាតិកាលពីថ្មីៗកន្លងទៅ ឥឡូវនេះមានលក់នៅលើទីផ្សារកម្ពុជាហើយ ក្នុងតំលៃ៥០៥ ដុល្លារសំរាប់ Version 16GB Wifi។
iPad Mini ជាTablet ម៉ូដែលថ្មីចុងក្រោយរបស់ Apple ដែលទំហំតូច គឺមានអេក្រង់ ៧,៩អ៊ីង និងមានកម្រាស់ ៧,២មីលីម៉ែត្រ ហើយមានរូបសណ្ឋានស្រដៀងនឹង iPad 2 និងមានពីរពណ៌សំរាប់ឲ្យជ្រើសរើស គឺពណ៌ស និងខ្មៅ។ បើតាមតារាងតំលៃលក់នៅលើគេហទំព័រលក់ទូរស័ព្ទដៃនីកានៅព្រឹកថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ២០១២ នេះ សំរាប់ iPad Mini 16GB Wifi ត្រូវបានដាក់លក់ក្នុងតំលៃ ៥០៥ ដុល្លារ។

សំរាប់ព័ត៌មានបន្ថែមអំពី iPad Mini ប្រិយមិត្តអាចធ្វើការទំនាក់ទំនងសួរផ្ទាល់ហាងលក់ទូរស័ព្ទដៃទំនើប នីកា តាមរយះទូរស័ព្ទលេខ ០១៧ ៩៣៥១៥១ / ០១៥ ៩៣៥១៥១/ ០៧៧ ៧៣៥១៥១ ៕
ដោយ៖ សិលារូបភាព៖ nika phone shop