ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ថ្មីៗនេះ បានរកឃើញផ្កាយមួយ ដែលមានកំដៅ ទាបបំផុត ដែលមិនធ្លាប់ត្រូវបានរកឃើញពីមុនមក ហើយសីតុណ្ហភាពរបស់វា ស្មើនឹងអាកាសធាតុ នៅប៉ូលខាងជើង។

ទំព័រ UPI (United Press International) បានចេញផ្សាយឱ្យដឹងថា ផ្កាយនេះ មានចម្ងាយពីផែនដី ប្រហែល ៧,២ ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ ប្រហែល ៩,៤៦១,000,000,000 គីឡូម៉ែត្រ) និងមានឈ្មោះកូដ WISE J085510.83-071442.5 ។ វាត្រូវបានរកឃើញដោយយានត្រួតពិនិត្យ WISE និងកែវយឹតអាវកាស Spitzer របស់ទីភ្នាក់ងារអវកាសអាមេរិក(NASA) ។ដោយមានកំដៅចម្លោះទី -៤៧ ដល់ -១៣ នេះគឺជាផ្កាយមួយដែលត្រជាក់បំផុត មិនធ្លាប់ត្រូវបានរកឃើញពីមុនមក ខណៈដែលផ្កាយដទៃ មានកំដៅទាបបំផុត ក៏ប្រហាក់ប្រហែលនឹងបន្ទប់លើផែនដី។ ទំហំរបស់ផ្កាយនេះ ត្រូវបានគេរកឃើញថា ធំជាង Jupiter ចម្លោះពី ៣ ទៅ ១០ដង។ការរកឃើញផ្កាយប្រភេទ Brown Dwar នេះ អាចផ្ដល់ព័ត៌មានដ៏មានប្រយោជន៍ច្រើន ដល់ការស្រាវជ្រាវ អំពីបរិយាកាសរបស់បណ្ដាភពផ្សេងៗ ដែលមានកំដៅទាបប្រហាក់ប្រហែលនេះ។អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ដោយសារតែផ្កាយប្រភេទ Brown Dwarf នេះ មិនបញ្ចេញពន្លឺ ដូចបណ្ដាផ្កាយដទៃ និងមានភាពត្រជាក់ខ្លាំងដូច្នេះ វាពិបាកនឹងរកឃើញ ប្រសិនមិនបានបំពាក់កែវពង្រីក អ៊ីនហ្វ្រែរ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ youtube/rt