Spotmini គឺជាសមជិកថ្មីបំផុត​ក្នុងក្រុម​រ៉ូបូតសុខក (ឆ្កែយន្ត) ​របស់ Boston Dynamics ។ ប៉ុន្តែ Spotmini ត្រូវ​បានបង្កើតឡើងមិនមែនដើម្បីប្រយុទ្ធនៅសមរភូមិ​នោះទេ តែវា​មានជំនាញខាងធ្វើកិច្ចការផ្ទះ។ល។

/

ឆ្កែយន្ត Spotmini ចេះលាងចាន

Spotmini មានមាឌតូចជាង ស្រាលជាងបណ្ដារ៉ូបូតសុនកមុនៗ។ Spotmini អាចឡើងជណ្ដើរ និងក្រោកឡើងវិញបានដោយខ្លួនឯង បើសិនវាដួល។ វាអាចដើរឱនក្រោមតុ ឬក្រោមរបស់ដែលខ្ពស់ជាងវា។

/

Spotmini ក៏ចេះឡើងជណ្ដើរ

ជាងនេះ Spotmini ក៏ចេះរើសសំរាម លាង​ចានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Spotmini នៅតែត្រូវការការឃ្លាំមើលពីមនុស្ស។

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

 

ប្រែសម្រួល ៖ បុត្រា