រាជរដ្ឋាភិបាលថៃ  កំពុងតែចាប់ផ្ដើមគម្រោងប្រើប្រាស់រ៉ូបូត  ដើម្បីពិសោធឱ្យដឹងថា  តើមុខម្ហូបដែលគេអះអាងថា   ជាអាហាររបស់ថៃនោះ វាពិតជារបស់ថៃ មែនដែរ ឬយ៉ាងណា។

/

នេះគឺជា  “អណ្ដាតអេឡិចត្រូនិច”  ដែលប្រើប្រាស់ប្រព័ន្ធសេនសឺរ  ដើម្បីបវិភាគទៅលើសមាសធាតុរបស់អាហារ ក្រោយមក ប្រៀបធៀបវា ជាមួយនឹងបណ្ដារសជាតិស្ដង់ដាថៃ  ដើម្បីវាយតម្លៃចុងក្រោយ។ ឧបករណ៍ខាងលើ តាមគម្រោងនឹងត្រូវបានប្រើប្រាស់ជាផ្លូវការ ក្នុងបណ្ដាភោជនីយដ្ឋាន មិនត្រឹមតែនៅប្រទេសថៃ នោះទេ ប៉ុន្ដែ នៅតាមបណ្ដាប្រទេសក្នុងពិភពលោក នាពេលអនាគត។

តាមការពិត “អណ្ដាតអេឡិចត្រូនិច” មិនមែនជាគំនិតថ្មីថ្មោង វាធ្លាប់ត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្រអភិវឌ្ឍ និងប្រើប្រាស់កន្លងមកហើយដែរ។ ប៉ុន្ដែ រាជរដ្ឋាភិបាលថៃ ប្រកាសថា គម្រោងនេះរបស់គណកម្មការម្ហូបអាហារថៃ នឹងប្រើប្រាស់ប្រព័ន្ធថ្មីទាំងស្រុងមួយ ៖ រ៉ូបូតឆ្លាតវៃ ដែលមានសមត្ថភាពវាស់វែងនូវក្លិន រស របស់បណ្ដាសមាសធាតុក្នុងអាហារ។

/

ដោយប្រើប្រាស់ប្រព័ន្ធសេនសឺរចំនួន រួមនឹង microchip ឧបករណ៍ដែលបំពាក់ “អណ្ដាតអេឡិចត្រូនិច” នឹងអាចវាស់បាននូវកម្រិតនៃការទទួលអាគ្គីសនីរបស់អាហារ ដើម្បីវិភាគសមាសធាតុគីមី ហើយប្រៀបធៀបជាមួយនឹងស្ដង់ដារួមនៃអាហាររបស់ថៃ រួចសម្រេចលទ្ធផលចុងក្រោយ ទៅតាមពិន្ទុចំនួន ១០០កម្រិត។ ក្រុមអ្នកអភិវឌ្ឍ អះអាងថា ឧបករណ៍នេះមានសមត្ថភាពដូចទៅនឹងអ្នកវិភាគផ្នែកម្ហូបអាហារពិតៗ។

តាមគម្រោង ក្រោយពីការអភិវឌ្ឍសម្រេចបានជាស្ថាពរ ឧបករណ៍នេះនឹងត្រូវបានលក់ទៅឱ្យបណ្ដាស្ថានទូតថៃ នៅតាមបណ្ដាប្រទេសក្នុងពិភពលោក ក្នុងតម្លៃ ១៨.០០០ដុល្លារអាមេរិក។ ក្រោយមក ស្ថានទូតថៃ នឹងប្រើប្រាស់វា ដើម្បីវិភាគ និងផ្ដល់ប័ណ្ណទទួលស្គាល់ ទៅឱ្យបណ្ដាភោជនីយដ្ឋានទាំងឡាយក្នុងពិភពលោក ដែលបានចំអិនអាហារ ត្រូវទៅតាមស្ដង់ដានៃរសជាតិអាហាររបស់ថៃ។

/

ទន្ទឹមនឹងនេះ មានមតិជាច្រើន យល់ថា គួរតែបង្កើតគណកម្មធិការមួយ ដើម្បីត្រួតពិនិត្យទៅលើបណ្ដាភោជនីយដ្ឋាននានាថា តើពួកគេចំអិនមុខម្ហូបអាហារថៃ ត្រូវទៅតាមស្ដង់ដារបស់ថៃដែរ ឬអត់ ហើយធ្វើការពិន័យទៅលើបណ្ដាហាងដែលមិនអាចចំអិតអាហារ ត្រូវទៅតាមស្ដង់ដាថៃ។

បច្ចុប្បន្ន ឧបករណ៍ពិសេសនេះ នៅតែកំពុងត្រូវបានបន្តអភិវឌ្ឍ ដោយប្រើប្រាស់ខ្ទង់ថវិកាជាតិ ចំនួន ៣០លានបាត ហើយវានឹងត្រូវគេដាក់ឱ្យប្រើប្រាស់ភ្លាម បន្ទាប់ពីសម្រេចជាស្ថាពរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nytimes