គ្រឿង​ផ្សំ​៖​

- ​ជើង​មាន់ ​កន្លះ​គីឡូក្រាម​ - ​គល់​ស្លឹកគ្រៃ ​៦គល់​ (​កាត់ខ្លីៗ​ ដំឱ្យ​បែក​)​ - ​ស្ករស​ ១ស្លាប​ព្រាបាយ​ -​ អំបិល​ ៣ស្លាប​ព្រាកាហ្វេរ​ - ​ខ្ញី​ ១ខាំ ​(​ហាន់​ជាបន្ទះ​ស្តើងៗ​)​ -​ ទឹកត្រី ​១កូន​ចានចង្កឹះ​ -​ ទឹកខ្មេះ​ កន្លះ​កូនចាន​ចង្កឹះ​ - ​ទឹក​ ២កូន​ចានចង្កឹះ​ - ​ម្ទេស​ តាម​ចំនូលចិត្ត​ (​ហាន់​ប្រឆិតៗ​ស្តើងៗ ​ឬ ​ដាក់​ទាំងមូល​)​ -​ ស្លឹកក្រូច ​៥សន្លឹក​ ​(​ហាន់​ជាសរសៃ​ស្តើងៗ​)​ - ​ខ្ទឹមស​ (​ហាន់​ជាចំណិត​ស្តើងៗ​)​ - ​ក្រូច​(​សម្រាប់​ធ្វើតែ​ក្រូចឆ្មា​)​ ១០ផ្លែ​ (​ពុះជាពីរ​)​

របៀប​ធ្វើ៖​ - ​យក​ជើងមាន់​លាងទឹក​ឱ្យស្អាត​ កាត់ក្រចក​ចេញ​ រួចកាត់​ជាពីរ។​ ដាក់ជើង​មាន់​ក្នុងឆ្នាំង​ ដាក់អំបិល​២ស្លាបព្រា​កាហ្វេ ​ស្ករបន្តិច ​គល់ស្លឹក​គ្រៃពីរបី​ចំណិត​ ខ្ញី​បី​បួន​ចំណិត​​ និង​ទឹក​ចូលគ្នា​រួចដាក់​ដាំរហូត​ ដល់ជើង​មាន់ឆ្អឹនល្អ​ (​​​​​​​​​​​​​​​​​ក្នុងអំឡុង​ពេលនោះ​ ឧស្សាហ៍​ដួសពពុះ​ចោល​) ​ប្រហែល​ជា៥ ​នាទី។​ - ​ដួសជើង​មាន់​ដែលស្ងោ​ឆ្អឹន​ដាក់ចូល​ក្នុងចាន​ទឹកកក​ប្រហែលជា​ ២០​នាទី​។​ -​ លាយ​ទឹកត្រី ​ស្ករស១​ស្លាបព្រាបាយ ​ទឹកខ្មេះ​ ទឹក ​និងអំបិល​ ១ស្លាប​ព្រាកាហ្វេរ​ចូលគ្នា​ រួចដាំ​អោយពុះ​។​ ស្រង់ជើង​មាន់​ដាក់ក្នុង​កែវមាន​គំរប​ ដាក់គល់​ស្លឹកគ្រៃ​ ដែលនៅសល់​ ចូល ​ដាក់ម្ទេស​ ស្លឹកក្រូច​សើច ​ខ្ទឹមស​ ខ្ញី ​និងទឹកត្រី​ដែលដាំ​រួចចូល​ រួចគ្រប​អោយជិត​ទុកមួយ​ថ្ងៃអាច​ញុំាបាន​ ជាការស្រេច​ ៕​​

/

/

ដោយ៖ សារ៉ាត

ប្រភព៖ chilchetklang