តាមប្រភពពី Bloomberg បានឲ្យដឹងថា មន្ត្រីចិនមិនបានបង្ហាញពីព័ត៌មានលំអិត ពីការត្រួតពិនិត្យអង្កេតនេះឡើយ ហើយខាង Qualcomm ក៏មិនបានទទួលនូវការចោទប្រកាន់ណាមួយ ស្តីពីការបំពានច្បាប់នេះដែរ។

សូមរំឮកផងដែរថា ចិនបានត្រួតពិនិត្យ Qualcomm ចំពេលវេលាដែលពួកគេ រៀបចំបង្ហាញនូវសេវាកម្ម 4G នៅខែក្រោយ។ China Mobile ដែលជាប្រព័ន្ធទូរស័ព្ទចល័ត ធំជាងគេនៅក្នុងប្រទេសចិន ជាមួយនឹងអ្នកប្រើប្រាស់ដល់ទៅជាង ៧០០ លាននាក់ នឹងក្លាយជាប្រព័ន្ធទូរស័ព្ទ ដែលផ្គត់ផ្គង់សេវាកម្ម 4G នេះដំបូងគេ។ បន្ទាប់មកគឺ China Unicom និង China Telecom៕
ប្រែសម្រួល៖ សិលាប្រភព៖ zing