ក្រោយពីការរង់ចាំ និងស្ទាបស្ទង់ដ៏យូរ ទីបំផុតពួកយើងក៏សំរេចបានថ្ងៃនៃការចេញលក់ជាផ្លូវការរបស់ប្រព័ន្ធប្រតិបត្តិការ Windows 8 ហើយគឺនៅថ្ងៃទី 26/10/2012។
ព័ត៌មាននេះគឺបានមកពី Steven Sinofsky ប្រធានផ្នែក Windows និង Windows Live របស់ Microsoftដែលបាននិយាយនៅថ្ងៃប្រជុំជំនួញប្រចាំឆ្នាំ។ ថ្ងៃដាក់បញ្ចេញលក់ 26/10 នឹងអនុវត្តទាំងទៅលើការUpgrade និង Set up ប្រព័ន្ធប្រតិបត្តិការនៅក្នុងកុំព្យូទ័រថ្មី។

Windows 8 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 26/10/2012
ជាក់ស្តែង ក្រុមហ៊ុន Software របស់អាមេរិចនៅមិនទាន់បង្ហាញថានឹងមាន Version Windows 8 ចំនួនប៉ុន្មានដែលនឹងត្រូវបញ្ចេញលក់នោះទេ ហើយ Microsoft នឹងមិនធ្វើការលក់រាយដូចព័ត៌មានចចាមអារ៉ាមមុននេះរឺក៏អត់។ តំលៃលក់ និងUpgrade របស់ Windows 8 ត្រូវបាន Microsoft បញ្ចុះតំលៃគួរឲ្យកត់សំគាល់។ អ្នកប្រើប្រាស់ត្រូវចំណាយប្រាក់ចំនួន 40 USD ប្រសិនបើចង់ Upgrade ពី Windows XP, Vista, 7 ហើយបើសិនជាទិញម៉ាស៊ីនកុំព្យូទ័រថ្មី គឺត្រូវចំណាយតែ 15 USD ប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ tte