កាលពីម្សិលមិញ Apple បានធ្វើការបង្ហាញណែនាំ iPhone 5 ជាផ្លូវការនៅពិធីផ្ទាល់ខ្លួនមួយ ប្រារព្ធនៅទីក្រុង San Francisco, អាមេរិច។ វាជាស្មាតហ្វូនជំនាន់ទី6 ចាប់តាំងពី iPhone ដំបូងបង្ហាញខ្លួនកាលពីឆ្នាំ2007។
iPhone 5 មានការផ្លាស់ប្តូរច្រើនគួរសមពីការរចនាម៉ូដផ្នែកខាងក្រៅ ក៏ដូចជាអាប់ហ្រេ្គដកម្មវិធីSoftware។ ជាមួយនឹងការបង្ហាញខ្លួនរបស់ iPhone 5, Apple ក៏បានអាប់ឌេតបណ្តាផលិតផលទូរស័ព្ទរបស់ខ្លួនមួយចំនួន ដែលក្នុងនោះឈប់ធ្វើការផលិតស៊េរី iPhone 3GS, ដាក់ iPhone 4 8GB ជា Version Free។ iPhone 4S នឹងនៅសល់តែ Version 16GB និងក្លាយជា Version ដែលមានតំលៃថោក (តំលៃនៅអាមេរិចគឺ 99 USD រួមជាមួយកិច្ចសន្យា 2ឆ្នាំ)។

iPhone 4 8GB តំលៃ Free, iPhone 4S 16GB តំលៃ 99 USD
ដូច្នេះ បណ្តាស៊េរីទូរស័ព្ទ iPhone ដែលលក់ចេញនៅពេលខាងមុខ នឹងមានលទ្ធភាពប្រើប្រាស់ទាំងប្រព័ន្ធ Network GSM និង CDMA (iPhone 3GS ពីមុនអាចប្រើបានតែប្រព័ន្ធ GSM)។ កត្តានេះនឹងជួយឲ្យ Apple កាន់តែមានឥទ្ធិពលខ្លាំង ក្នុងការគ្រប់គ្របដណ្តប់លើបណ្តាទីផ្សារធំៗនៅអាមេរិច ក៏ដូចជានៅអឺរ៉ុប៕
ដោយ៖ សិលាប្រភព៖ TTE