CEO របស់ General Motors ដែលជាស្ដ្រីអ្នកដឹកនាំដំបូងក្នុងវិស័យរថយន្ដពិភពលោក បាន ឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ស្ដីអំពីស្ដ្រីអ្នកជំនួញដែលមានអំណាចបំផុតក្នុងពិភពលោករបស់ Fortune តាមពីក្រោយលោកស្រី គឺ CEO របស់ IBM, PepsiCo និង Petrobras ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ ស្ដីអំពី “ស្ដ្រីជាថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានអំណាចបំផុតក្នុងពិភពលោក ៖
១/ Mary Barra - CEO របស់ General Motorsអាយុ ៖ ៥២ ឆ្នាំប្រទេស ៖ អាមេរិក

Mary Barra គឺជាស្ដ្រីដំបូងគេបង្អស់ ដែលគ្រប់គ្រងក្រុមហ៊ុនរថយន្ដខ្នាតពិភពលោកមួយ។ បច្ចុប្បន្ន លោកស្រី គ្រប់គ្រងបុគ្គលិកចំនួន ២១២,០០០នាក់ និងរោងចក្រចំនួន ៣៩៦ របស់ក្រុមហ៊ុន General Motors នៅទូទាំងពិភពលោក។
២/ Ginni Rometty - ប្រធាន និងជា CEO របស់ IBM
អាយុ ៖ ៥៦ ឆ្នាំប្រទេស ៖ អាមេរិកឆ្នាំ ២០១៣ ក្រុមហ៊ុន IBM មិនសម្រេចបានគោលដៅប្រាក់ចំណេញ នាំឱ្យអគ្គនាយិកាប្រតិបតិ្ដ លោកស្រី Ginni Rometty សម្រេចចិត្តមិនទទួលយកប្រាក់រង្វាន់។ ថ្វីបើយ៉ាងនេះក្ដី ក្រុមហ៊ុននៅ តែជាមហាគ្រួសារបច្ចេកវិទ្យា ដែលមានអតិថិជន និងបុគ្គលិក នៅក្នុងប្រទេសចំនួន ១៧០ ក្នុងពិភពលោក។ ដោយមានទុន ជិត ២០០ពាន់លានដុល្លារ IBM បច្ចុប្បន្ន គឺជាក្រុមហ៊ុនដែលមាន តម្លៃខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដែលដឹកនាំដោយ CEO ជាស្ដ្រី។៣/ Indra Nooyi - ប្រធាន និងជា CEO របស់ PepsiCo
អាយុ ៖ ៥៨ ឆ្នាំប្រទេស ៖ អាមេរិក
CEO ដែលមានដើមកំណើតឥណ្ឌា Nooyi បានជួយ PepsiCo រកបានប្រាក់ចំណូលជាងទ្វេដង ពីទីផ្សារអន្ដរជាតិ ក្នុងរយៈពេល ៧ឆ្នាំដែលលោកស្រីដឹកនាំ។ ៤/ Maria das Graças Silva Foster - CEO របស់ Petrobras
អាយុ ៖ ៦០ ឆ្នាំប្រទេស ៖ ប្រេហ្សីលដោយសារតែរកបានប្រាក់ចំណូល ១៤៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនប្រេងឧស្ម័ន Petrobras ក៏បានជាប់ចំណាត់ថ្នាក់លេខ ២៥ ក្នុងបញ្ជីស្ដីពីក្រុមហ៊ុនធំបំផុត ចំនួន ៥០០ របស់ Fortune ។
៥/ Ellen Kullman - ប្រធាន និងជា CEO របស់ DuPont
អាយុ ៖ ៥៨ ឆ្នាំប្រទេស ៖ អាមេរិក
ឆ្នាំ ២០១១ ការដែល DuPont បានទិញយក Danisco (ក្រុមហ៊ុនផលិត enzyme អាហារ នៅដាណឺម៉ាក) បានជួយឱ្យពួកគេ ឈានចូលជ្រៅទៅក្នុងវិស័យកសិកម្ម និងអាហារបំប៉ន។ ៦/ Irene Rosenfeld - ប្រធាន និងជា CEO របស់ Mondelez International
អាយុ ៖ ៦០ ឆ្នាំប្រទេស ៖ អាមេរិក៧/ Marillyn Hewson - ប្រធាន និងជា CEO របស់ Lockheed Martin
អាយុ ៖ ៦០ ឆ្នាំប្រទេស ៖ អាមេរិក៨/ Meg Whitman - ប្រធាន និងជា CEO របស់ Hewlett-Packard
អាយុ ៖ ៥៧ ឆ្នាំប្រទេស ៖ អាមេរិក៩/ Patricia Woertz - ប្រធាន និងជា CEO របស់ Archer Daniels Midland
អាយុ ៖ ៦០ ឆ្នាំប្រទេស ៖ អាមេរិក១0/ Gail Kelly - CEO របស់ Westpac
អាយុ ៖ ៥៧ ឆ្នាំប្រទេស ៖ អូស្ដ្រាលីដើម្បីអាចជ្រើសរើសបាន នូវបណ្ដាស្ដ្រីដឹកនាំក្រុមហ៊ុន ដែលមានអំណាចបំផុតក្នុងពិភពលោក Fortune ត្រូវយោងទៅលើកត្តាជាច្រើន ដូចជា វិសាលភាព សារសំខាន់ កម្លាំងអំណាច និងទិសដៅរីកចម្រើនរបស់ក្រុមហ៊ុន ឬបទពិសោធរបស់បណ្ដា CEO ជាស្ដ្រី។ ប៉ុន្ដែ គោលការណ៍សំខាន់បំផុត គឺកម្រិតនៃអន្ដរជាតូបនិយកម្មរបស់ក្រុមហ៊ុន និងកន្លែងឈរជើងរបស់ CEO ក្នុងបណ្ដាក្រុមហ៊ុននៅលើពិភពលោក៕
អត្ថបទសំខាន់ៗ ៖
កុមារាលក់ឈើគូស ក្លាយជាមហាសេដ្ឋី មានទ្រព្យជាង ៥ម៉ឺនលានដុល្លារ
អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់
វិធីស្វែងរកទុន ដើម្បីបង្កើតមុខរបរថ្មី
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes