គេហទំព័រ 9to5mac បានឲ្យដឹងតាមរយះប្រភពព័ត៌មានមួយចំនួនដែលគេទទួលបាន គឺគំរូ iPadដែលមានទំហំតូច (iPad mini) មានតំលៃលក់ចាប់ពី 329USD សំរាប់ Version Wi-Fi និង 459USDសំរាប់ Version មានថែម 3G/4G។ តំលៃលក់ខ្ពស់ជាងនេះ នៃឧបករណ៍នេះគឺតំលៃ 429/529USD សំរាប់ Version Wi-Fi និង 559/659USD សំរាប់ Version 3G/4G។ ប្រភពព័ត៌មានដដែលបានបន្ថែមថា iPad mini នឹងត្រូវបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នៅថ្ងៃទី23/10 (ម៉ោង 0 ថ្ងៃទី24/10 ម៉ោងនៅកម្ពុជា) និងចាប់ផ្តើមដាក់លក់ពីថ្ងៃទី02/11 តទៅ។

រូបភាពសិប្បនិម្មិត
តំលៃលក់ពិតប្រាកដអាចនឹងថ្លៃជាងតំលៃលក់ដែលបាននិយាយខាងលើ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់គេហទំព័រ 9to5mac គឺតំលៃអាចចាប់ផ្តើមពី 329USD។ ខាងក្រោមនេះ គឺជាតារាងតំលៃលក់និងឈ្មោះម៉ូដែលរបស់គំរូ iPad ថ្មីដែល 9to5mac ប្រមូលបាន។

ដោយ៖ សិលាប្រភព៖ tte