កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ នាឡិកាឆ្លាតវៃ Rufus Cuff បានចេញដាក់លក់ជាផ្លូវការ តាមទម្រង់ លក់ជាលក្ខណៈអនឡាញ។ នាឡិកាឆ្លាតវៃនេះ មានការរចនាម៉ូតពិសេសជាមួយនឹង អេក្រង់ទំហំឡើង ដល់ 3,2 អ៊ីន។

/

Rufus Cuff ធ្លាប់ធ្វើការបង្ហាញណែនាំនៅលើគេហទំព័រ Indiegogo ក្នុងគោលបំណងដើម្បីប្រមែប្រមូលសាធារណជនឲ្យចូលរួមដាក់ទុន នៅឆ្នាំក្រោយ។ ផលិតផលត្រូវបានក្រុមហ៊ុនផលិតចាត់ទុកថា ជា “ថែប្ល៊ែតនៅលើ កដៃ” ដោយសារតែទំហំអេក្រង់របស់វាធំដល់ទៅ 3,2 អ៊ីន គឺធំជាងឆ្ងាយបើប្រៀបទៅ នឹងបណ្តានាឡិកាឆ្លាតវៃផ្សេងៗទៀត ដែលកំពុងតែមានវត្តមាននៅលើទីផ្សារ។ អតិថិជនអាចធ្វើការ កុម្មង់ទិញផលិតផលនេះមុនបាន ជាមួយនឹងតំលៃ 249 ដុល្លារ។  មហិច្ឆិតារបស់ក្រុមហ៊ុនផលិតគឺចង់ “បញ្ចប់សម័យកាលរបស់បណ្តានាឡិកា ដោយផ្លាស់ប្តូរទៅជាបណ្តាថែប្ល៊ែតពាក់ កដៃ”។

/

Rufus Cuff អាចបំពេញតម្រូវការបានស្ទើរតែទាំងអស់ នូវរាល់បណ្តា Feature មូលដ្ឋាននៃឧបករណ៍ ចល័ត ដូចជាបើកមើលគេហទំព័រផ្សេងៗ ផ្ញើអ៊ីមែល stream តន្រ្តី ឬវីដេអូ...។ ផលិតផលនេះក៏បានបំពាក់មកជាមួយនូវកាមេរ៉ាថតមួយ ហើយក៏មានសមត្ថភាពតភ្ជាប់ជាមួយនឹងបណ្តាឧបករណ៍ចល័តប្រើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android។ តាមរយះការភ្ជាប់ Wifi អ្នកប្រើប្រាស់អាចអនុវត្តបណ្តាការហៅទូរស័ព្ទពី Rufus Cuff ដោយមិនចាំបានធ្វើតំណភ្ជាប់ជាស្មាតហ្វូន (តាមរយះការប្រើបណ្តា Application ហៅទូរស័ព្ទដោយមិនគិតថ្លៃ)។

/

នាឡិកាឆ្លាតវៃនេះ ក៏ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.4 ហើយក៏មាន Play Store ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដំឡើងនូវបណ្តា Application ដែលពួកគេចូលចិត្តបានយ៉ាង ងាយស្រួលផងដែរ។ អតិថិជនអាចធ្វើការជ្រើសរើសបាននូវទំហំអង្គទិន្នន័យក្នុង SmartWatch នេះ ដែលមានចាប់ពី 16GB/32GB/64GB ជាមួយនឹង RAM 1GB និងមានបីពណ៌សម្រាប់ជ្រើសរើសរួមមាន ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម។

នាឡិកាឆ្លាតវៃនេះ ក៏មានបំពាក់នូវប្រព័ន្ធ GPS ហើយមានសមត្ថភាពការពារជម្រាបទឹក ធូលី និងរឹងមាំ មិនងាយឆ្កូតផងដែរ។  Rufus Cuff នឹងចាប់ផ្តើមប្រគល់ផលិតផលដែលអតិថិជនបានកុម្មង់ទិញនៅក្នុងខែក្រោយនេះ៕

- អាន៖ iPhone 7 អាចនឹងបង្ហាញខ្លួន លឿនជាងរាល់ឆ្នាំ- អាន៖ នៅក្នុងឆ្នាំ ២០១៦, Apple នឹងផលិត iPhone អេក្រង់ 4 inch ឡើងវិញ ហើយ iPhone 7 Plus នឹងបំពាក់ RAM 3GB?

ប្រែសម្រួល៖ មង្គល ប្រភព៖ PhoneArena, Vreview