ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រ greencarreports ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរថយន្ដ ក្នុងប្រទេសឥណ្ឌឯណ្ណោះវិញ បានផលិតរថយន្ដ តូចល្មមមួយដែលមានតម្លៃទាបជាងគេក្នុងលោក ហើយអាចបើកបរបាន ដូចរថយន្ដធម្មតា។

width=452

ប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុនរថយន្ដ Group Tata បាននឹងកំពុងកែច្នៃរថយន្ដមួយប្រភេទ ដែលមានឈ្មោះថា Tata Nano មានរូបរាងតូចល្មម ដែលអាចផ្ទុកមនុស្សបានប្រហែល ៤-៥នាក់ ហើយអាចបើកបរ បានតាមផ្លូវជិត ឆ្ងាយទៀតផង។

width=452

បើតាមការអោយដឹងពីប្រធានក្រុមហ៊ុន Tata ក្នុងកម្មវិធីតាំងពិពរណ៍រថយន្ដ Geneva Motor show ក្នុងប្រទេសឥណ្ឌា​កាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន នឹងខិតខំប្រឹងកែច្នែរថយន្ដនេះ អោយមានភាពប្រសើរជាងនេះ ហើយអោយរក្សាតម្លៃនៅដដែល ក្នុងន័យនេះ គឺធ្វើយ៉ាងណា អោយមនុស្សទាំងអស់ ដែលមានប្រាក់ខែល្មម អាចទិញរថយន្ដនេះ ទៅប្រើប្រាស់ទាំងអស់គ្នា។ តម្លៃរថយន្ដគឺតិចជាង ២៨០០ដុល្លារ៕

ដោយ៖ វត្ដីប្រភព៖ greencarreports