យានយន្ដ៖ កាលពីឆ្នាំមុន លោក Toto Wolff ប្រធានក្រុមហ៊ុនរថយន្ដ Mercedes បានបង្ហាញប្រាប់ថា លោក ​Lewis Hamilton ដែលមានតំណែងជាម្ចាស់ពានរង្វាន់ប្រណាំងរថយន្ដពិភពលោក Formula One នាពេល បច្ចុប្បន្ន​ បាន​ទិញរថយន្ដមួយគ្រឿង ម៉ូដែល LaFerrari ហើយទន្ទឹមគ្នានឹងពេលនោះគាត់ក៏បានបង្ហោះរូបភាពជាច្រើនបង្ហាញអ្នកគាំទ្រ ទាក់ទងនឹងរថយន្ដទាំងអស់របស់គាត់ផងដែរ ប៉ុន្ដែគួរឲ្យចម្លែក រូបភាពរថយន្ដដែលគាត់បង្ហោះពេលនោះ គឺមិនមាន ម៉ូដែលថ្មីរបស់គាត់គឺ LaFerrari នោះទេ។ តែបើទោះបីជាគាត់មិនបានបង្ហោះប្រាប់ក៏ដោយមែន ប៉ុន្ដែក៏ត្រូវបានគេដឹងផងដែរ តាមរយៈការបើកបរកម្សាន្ដនៅទីធ្លាតំបន់ Hollywood ដោយ​ពេលនោះត្រូវបានគេសង្កេតឃើញថា ក៏មានវត្ដមាន តារាចម្រៀង Justin Bieber ក្នុងនោះផងដែរ។

ជាការចាប់អារម្មណ៍ខ្លាំងត្រង់ថា Justin Bieber បានរូមដំណើរជាមួយកំពូលអ្នកប្រណាំងរថយន្ដដ៏ល្បីល្បាញលើពិភពលោក ជាមួយរថយន្ដយ៉ាងទំនើបដែលត្រូវបានគេឃើញនិងស្គាល់ច្បាស់ ជាកម្មសិទ្ធរបស់ លោក​ ​Lewis Hamilton ទើបតែទិញកាលពីឆ្នាំមុន។ 

លក្ខណៈសម្បត្ដិ LaFerrari របស់ ​Lewis Hamilton គឺមានភាពប្លែកត្រង់ថា រថយន្ដមួយនេះមានទឹកថ្នាំពណ៌ក្រហមឆើតស្ទើរតែគ្រប់ផ្ទៃរថយន្ដទាំងអស់ មិនថាផ្ទៃខាងក្នុងនោះទេ ចំណែកង់ ព៌ណខ្មៅ ឆ្នូតក្រហម ជាមួយ​នឹងដុំស្បែកហ្រ្វាំង ព៌ណក្រហមផងដែរ ។ 

គូសបញ្ជាក់ផងដែរថា លោក​ ​Lewis Hamilton មានរថយន្ដមិនតិចនោះទេគឺ McLaren P1, Pagani Zonda 760, 1967 Ford Mustang Shelby GT500 និង 1966 Shelby Cobra 427 ។ 

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ motorauthority