យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Honda បានបង្ហើបវត្ដមាន ម៉ូដែល Honda Ridgeline ម្ដងទៀតហើយជាមួយនឹងស៊េរីថ្មីឆ្នាំ ២០១៧ បន្ទាប់ពីគម្រោងមួយនេះត្រូវបាន ត្រូវផ្អាកកាលពីឆ្នាំ ២០១៤ ដោយមិនបានបង្ហាញពីមូលហេតុ។ 

Honda Ridgeline ត្រូវបានបង្ហាញខ្លួនម្ដងនេះនៅក្នុងកម្មវិធីតាំងពិពណ៌រថយន្ដអន្ដរជាតិ Detroit Auto Show ប្រចាំឆ្នាំ ២០១៦ ជាមួយនឹងការកែប្រែរូបរាង កាន់តែសង្ហា ការដាក់បញ្ចូលបច្ចេកវិទ្យា កាន់តែទំនើប ជាពិសេសសម្រាប់ប្រព័ន្ធគ្រប់គ្រងតែម្ដង។ ការបង្ហាញខ្លួនម្ដងនេះពិតជាមានភាពប្លែក ទាំង​ស្រុង​​ទៅនឹងស៊េរី មុន ដែលគ្រប់យ៉ាងផ្ដោតសំខាន់លើការរចនាម៉ូត តែម្ដង។ 

សមាសភាពដែលបំពាក់មកជាមួយរថយន្ដទំនើបនេះមានដូចជា ប្រើប្រាស់កម្លាំង ៦​ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៥ Liter ជាមួយនឹងកម្លាំងប្រអប់លេខអូតូ ស្មើនឹង ៦លេខដៃ ។ សូមបញ្ជាក់ផងដែរថា សម្រាប់ការបរិច្ឆេទលក់ និងតម្លៃនៅមិនទាន់មានការបញ្ជាក់នៅលើយទេ ។ 

/

/

/

/

/

/

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ motorauthority