ភ្លើងព្រៃមួយនៅអូស្រ្តាលី បានបង្កអោយអ្នកស្រុកដែលរស់នៅភាគខាងត្បួងប្រទេសអូស្រ្តាលីក្នុងទំហំ ៥០០០ អា ត្រូវបានគេជម្លៀសចេញ ហើយក្នុងនោះក្រុមអ្នកពន្លត់អគ្គីភ័យច្រើនជាង ១៥០ នាក់កំពុងតែញ៉ាប់ដៃញ៉ាប់ជើងក្នុងការជួយធ្វើអោយស្ថានការណ៍កាន់តែប្រសើរឡើង។
មកដល់ពេលនេះភ្លើងព្រៃនេះបានរាលដាលមកដល់តបន់មានមនុស្សនៅដែលបានបំផ្លាញផ្ទះអស់៧ ខ្នងរួចមកហើយ។ មិនត្រឹមតែមួយកន្លែងនេះនោះទេ សូម្បីតែនៅក្នុងខែត្រ Adelaide ឯណោះវិញក៏មានភ្លើងព្រៃរាលដាលផងដែរ ដែលមានអ្នកពន្លត់ច្រើនជាង ១០០ នាក់កំពុងតែប្រតិបត្តការណ៍។
ក្នុងរដូវនេះនៅអូស្រា្តលីគឺជារដូវដែលងាយឆេះព្រៃជាទីបំផុតដោយសារតែមិនសូវមានព្រៃក្រាស់គឺសំបូរតែព្រៃស្ដុកដោយស្មៅ។ ចំណែកឯនៅកម្ពុជាយើងវិញគួរចងចាំថានេះគឺជារដូវធ្លាក់ខ្យល់ដូចនេះហើយប្រយ័ត្នរឿងភ្លើង ព្រោះអាចបង្កអគ្គីភ័យបានយ៉ាងងាយ៕
ដោយ៖ ម៉ូកាប្រភពពី៖ Skynews