PoP Video បង្កើតឡើងដោយក្រុមហ៊ុនMicron Technklogy វាជាម៉ាស៊ីនបញ្ចាំងពន្លឺpico ភ្ជាប់ជាមួយរន្ធ30cellរបស់Apple ដែលអនុញ្ញាតិឲអ្នកអាចភ្ជាប់វាជាមួយiPhone 4/4S រឺ iPod Touch Gen 3/4។

ក្រោយមក កម្មវិធីមួយដែលមានឈ្មោះដូចគ្នានឹងត្រូSet up ពីApp Storeដើម្បីបញ្ជានូវការបង្ហាញSlide ដូចជារឿងភាពយន្ត រូបភាព Website បណ្តាញសង្គម។ ម៉ាស៊ីននេះអាចផ្សាយបានក្នុងកំរិតqHD (960 x 540) ក្នុងរយះពេលពីរម៉ោង។ អ្នកប្រើអាចសាកថ្មPoP Videoតាមរយះរន្ធmicroUSB និងចំណាយរយះពេល4ម៉ោងដើម្បីសាកអោយពេញ។ ឥឡូវនេះអ្នកអាចរកកក់ទិញវាបាននៅតំលៃ99 USD (មិនទាន់គិតVAT)៕

យ៉ាងម៉េចដែរអ្នកទាំងអស់គ្នា ចាប់អារម្មណ៏ទេ? គួរតែលៃលករកទិញមួយទុកបញ្ចាំងSlide មើលរឿងជាមួយគូសង្សារហើយ។
ដោយ៖ nanoប្រភព៖ tte