តាមប្រភពពី Slashgear បានឲ្យដឹងថា Browser Safari ថ្មីបំផុត បច្ចុប្បន្នមានតែនៅលើ OS X 10.8.4 ប៉ុណ្ណោះ នៅមិនទាន់មាននៅលើបណ្តា Version ទាបជាងនេះ នៅឡើយទេ។
ក្នុងនោះ OS X 10.8.4 បានធ្វើការជួលជុស Connector Wi-Fi ទន្ទឹមនឹងការ បង្កើនសមត្ថភាពលើ App Calendar ជាមួយ Microsoft Exchange ឲ្យកាន់តែប្រសើរ។ Apple បានផ្គត់ផ្គង់បន្ថែមនូវសមត្ថភាពអានអត្ថបទពី file FDF ចំពោះ Feature ដែល Support ដល់មនុស្សពិការ VoiceOver។ ក្រៅពីនេះ ក្រុមហ៊ុនក៏ធ្វើការជួសជុល ដែលធ្វើឲ្យម៉ាស៊ីនមិនរលត់ ពេលកំពុងរត់ Boot Camp។

នៅក្នុង Version អាប់ដេតលើកនេះ Apple ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេខទូរស័ព្ទ ក្រៅពីសហរដ្ឋអាមេរិច អាចធ្វើការ Call FaceTime បានផងដែរ។ ដើម្បីដោនឡូត Version អាប់ដេតOS X 10.8.4 សូមចុចត្រង់នេះ ៕
ដោយ៖ សិលាប្រភព៖ VE