Bella Weems គឺជាសិស្សមធ្យមសិក្សា នៅ Arizona អាមេរិក ប៉ុន្ដែ នាងមានគំនិតរកស៊ីតាំងពីអាយុ ១៤ឆ្នាំ ដោយលក់គ្រឿងអលង្ការទាន់សម័យ ហើយតាមគម្រោង នាងនឹងរកបានប្រាក់ចំណូល ២៥០លានដុល្លារ ក្នុងឆ្នាំនេះ។នាង Bella Weems បង្ហើបឱ្យដឹងថា ខ្លួនមានគំនិតបង្កើតក្រុមហ៊ុនដូច Origami Owl នេះ តាំងពីអាយុ ១៤ឆ្នាំ។ ក្រោយមកនាងចង់បានរថយន្ដមួយគ្រឿង ក្នុងឱកាសខួបកំណើត អាយុ ១៦ឆ្នាំ ប៉ុន្ដែពុកម្ដាយរបស់នាង បែរជាលើកទឹកចិត្ដឱ្យនាង រកប្រាក់ដោយខ្លួនឯង ដោយការរកស៊ីលក់របស់អ្វីមួយ។
Bella Weems (រូប ៖ BI)
នាងថ្លែងថា ៖ “បន្ទាប់មក នាងខ្ញុំក៏បានស្វែងរកគំនិតថ្មី សម្រាប់ជំនួញ។ នៅពេលពាក់ខ្សែ.ក នៅមុខកញ្ចក់ នាងខ្ញុំសួរខ្លួនឯងថា តើយើងអាចភ្ជាប់របស់អ្វីមួយនៅលើខ្សែ.កនេះបានដែរទេ”។ ក្រោយពីរកឃើញគំនិតនេះ Bella Weems ក៏បានសុំប្រាក់ពីពុកម្ដាយចំនួន ៣៥០ដុល្លារ និងបង្កើតគ្រឿងអល័ង្ការ ទៅតាមគំនិតរបស់ខ្លួន។
ដំបូងឡើយ Bella Weems បានប្រើប្រាស់ទំនាក់ទំនងមិត្តភ័ក្ដិ ដើម្បីលក់គ្រឿងអលង្ការ។ តមកទៀត នាងក៏ចាប់ផ្ដើមលក់នៅស្ទើរគ្រប់កន្លែង ចាប់ពី ពិធីជប់លៀងក្នុងផ្ទះ ហាងលក់សម្លៀកបំពាក់ រហូតដល់ពិធីតាំងពិព័រណ៍ក្នុងតំបន់។ ឆ្នាំ ២០១០ Bella Weems បានបើកបណ្ដាញលក់ដូរមួយនៅ Arizona ដោយនាងបានជ្រើសរើសចំថ្ងៃ Black Friday ដែលជាថ្ងៃទិញដូរធំបំផុតនៅអាមេរិក។ Black Friday និយាយនៅលើទំព័រ Forbes ឱ្យដឹងថា ៖ “ខ្ញុំជឿថា មនុស្សយើងអាចធ្វើអ្វីៗបានទាំងអស់ ប្រសិនមានការប្ដេជ្ញាចិត្ត មានគោលដៅច្បាស់លាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងចំណាយ ពេលជា ច្រើនម៉ោងដើម្បីធ្វើពិធីឃោសនាគ្រឿងអលង្ការ ជំនួសឱ្យការដើរលេងជាមួយមិត្តភ័ក្ដិ។ នៅចុងសប្ដាហ៍ អតិថិជនជាច្រើន បានមករកទិញផលិតផលរបស់ខ្ញុំ” ។ឆ្នាំ ២០១២ ក្រុមហ៊ុនតូចរបស់ Bella Weems បានចាប់ផ្ដើមពង្រីកការលក់ដូរតាមអ៊ីនធើរណិត និងរកបានប្រាក់ចំណូល ២៨០,០០០ដុល្លារអាមេរិក។ មួយឆ្នាំក្រោយមក តូលេខនេះ បានកើនឡើង ៨៦ដង។ តាមគម្រោង ក្រុមហ៊ុន Orgami Owl របស់ Bella Weems នឹងរកបានប្រាក់ចំណូល ២៥០លានដុល្លារ ក្នុងឆ្នាំ ២០១៣។
ប្រាក់ចំណូលរបស់ Origami Owl ត្រូវបានគេរំពឹងថា នឹងឡើងដល់ ២៥០លានដុល្លារ ក្នុងឆ្នាំនេះ។ រូប ៖ ahametalsបច្ចុប្បន្ន Bella Weems មានបុគ្គលិកឯករាជជាង ៥០,០០០នាក់ ដែលពួកគេទទួលផលិតផលពីក្រុមហ៊ុនក្នុងតម្លៃទាប នឹងលក់ទៅវិញដើម្បីចំណេញក្បាលកាក់។ ក្រុមហ៊ុន Orgami Owl របស់ Bella Weems ក៏មានបុគ្គលិកផ្ទាល់ចំនួន ៣៧៣នាក់ ដែលភាគច្រើន ពួកគេធ្វើការនៅក្នុងរោងចក្រមួយទំហំ ជាង ៧,៤០០ម៉ែត្រក្រឡា។ គ្រឿងអលង្ការត្រូវបាននាំចូលពីប្រទេសចិន និងត្រូវបានរៀបចំតម្លើងជារូបរាង នៅក្នុងរោងចក្ររបស់ Bella Weems មុនពេលចែកចាយ។ ផលិតផលទាំងអស់ ត្រូវបានដាក់បង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន។
កម្មវិធីឃោសនាគ្រឿងអលង្ការរបស់ Bella
ថ្វីបើមុខរបររបស់នាង មានកាក់កប ប៉ុន្ដែ នាងក៏មិនភ្លេចការសិក្សារបស់ខ្លួន។ ម្ដាយរបស់ Bella គឺអ្នកស្រី Chrissy ជាសហស្ថាបនិករបស់ក្រុមហ៊ុន គឺជាអ្នកជួយមើលការខុសត្រូវ ទូទៅចំណែក ពូពីរនាក់ និងមីងម្នាក់របស់ Bella ទទួលបន្ទុកផ្នែកបច្ចេកទេស និងទីផ្សារ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes/CB