មនុស្សម្នាក់ អាចចាប់ផ្ដើមការរកស៊ីរបស់ខ្លួន ដោយគ្រាន់តែមានប្រាក់ ១០០ដុល្លារ ឬតិចជាងនេះ ប៉ុន្ដែ ចំណុចសំខាន់គឺត្រូវចេះប្រើប្រាស់វិធីឃោសនាតម្លៃទាប និងពង្រីកការរកស៊ី ដោយយោងទៅលើប្រាក់ចំណេញ និងការវិនិយោគបន្ថែម។
១/ ធ្វើឱ្យគំនិតក្លាយជាការពិត
អ្នកត្រូវតែចេះ ប្រែក្លាយគំនិតទូទៅ ឱ្យមកជាគំនិតជាក់ស្ដែង។ ឧទាហរណ៍ អ្នកត្រូវកំណត់ឱ្យបានច្បាស់នូវផលិតផល ឬសេវាកម្មដែលខ្លួននឹងរកស៊ី ហើយអតិថិជនគោលដៅ ជាអ្នកណា និងត្រូវលក់ដោយរបៀបណា។ អ្វីៗទាំងអស់ ត្រូវតែមានគម្រោងច្បាស់លាស់ កាន់តែលំអិត កាន់តែល្អ។ គោលដៅដែលបានដាក់ចេញ ត្រូវតែអនុវត្តក្នុងរង្វង់ ៣០ថ្ងៃ ឬតិចជាងនេះ។ អ្នកអាចធ្វើអ្វីៗបានទាំងអស់ ដើម្បីធ្វើឱ្យក្ដីស្រមៃ ក្លាយជាការពិត ជាក់ស្ដែងអ្នកអាចបង្កើតគេហទំព័រមួយ ដោយប្រើ WordPress ចុះឈ្មោះគណនី PayPal និងបង្កើតយុទ្ធសាស្ដ្រដើម្បីអនុវត្តគម្រោង បើទោះជាអ្វីៗទាំងអស់ មិនទាន់ល្អ ១០០% ។ក្រៅពីនេះ អ្នកក៏អាចចាប់ផ្ដើមជំនួញរបស់ខ្លួន តាមរយៈការលក់ផលិតផលមានស្រាប់ ឬផ្គត់ផ្គង់សេវាកម្ម ដែលមិនចាំបាច់មានសម្ភារៈថ្មី។ ជាក់ស្ដែង អ្នកអាចលក់ទំនិញតាមអ៊ីនធើរណិត ដោយចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងនោះត្រូវនិយាយច្បាស់ថា អ្នកត្រូវយកប៉ុន្មានភាគរយពីតម្លៃទំនិញនិមួយៗដែលលក់បាន ដោយអ្នកមិនចាំបាច់ទិញយកមកស្ទុកទុក ឬអាចចាប់ផ្ដើមដោយការរចនាគេហទំព័រតម្លៃទាប ឬផ្ដល់សេវាកម្មទាក់ទិននឹងការសរសេរ បកប្រែ។ល។២/ តារាងគម្រោងជំនួញ
ជាដំបូងឡើយ មុខជំនួញរបស់អ្នកនៅតូច ប៉ុន្ដែប្រសិនមានតារាងគម្រោងច្បាស់លាស់ នោះអ្នកនឹងអាចទទួលបានជោគជ័យ ហើយអាចឈានបានឆ្ងាយជាងនេះ។ ខ្លឹមសារនៃគម្រោង គួរតែនិយាយដល់ហិរញ្ញវត្ថុសម្រាប់ការចាប់ផ្ដើមរកស៊ីដំបូង គឺត្រូវមានកម្រិតបែបណា វិធីរកអតិថិជន និងគ្រប់គ្រងសកម្មភាពជំនួញយ៉ាងដូចម្ដេច។ អ្នកក៏គួរតែលើកឡើងនូវគម្រោងពង្រីកសកម្មភាពជំនួញ នាពេលខាងមុខ។ ៣/ រូបមន្ដរកស៊ី ត្រូវរំលងចោលការដឹកជញ្ជូន
ការលក់ដូររបស់អ្នក ធ្វើទៅតាមរូបមន្ដ មិនដឹកជញ្ជូនផ្ទាល់ មានន័យថា ការរក្សាទំនិញ ការប្រគល់ទំនិញ នឹងត្រូវធ្វើឡើងដោយដៃគូរកស៊ីរបស់អ្នក ពោលគឺអ្នកផ្គត់ផ្គង់ទំនិញ។ វិធីនេះ ជួយឱ្យអ្នក មានសុវត្ថិភាពផ្នែកទុន ហើយអ្នកគ្រាន់តែផ្ដោតទៅលើទីផ្សារ។ ៤/ បង្កើតគេហទំព័រ
អ្នកអាចប្រើប្រាស់សេវាកម្ម hosting មិនគិតថ្លៃ ដើម្បីបង្កើតគេហទំព័រ ឬមួយក៏ប្រើប្រាស់ Facebook ក្នុងបំណងឃោសនាផលិតផល ឬសេវាកម្មរបស់អ្នក។ ៥/ បង្កើតទិន្នន័យដោយខ្លួនឯង សម្រាប់ការឃោសនា
អ្នកអាចបង្កើតបណ្ណឃោសនា(leaflets) ឯកសារឃោសនា និងនាមបណ្ណ ដោយប្រើប្រាស់កម្មវិធីសាមញ្ញនៅលើកុំព្យូទ័រ ហើយបោះពុម្ភដោយម៉ាស៊ីនព្រីន។ ប្រសិនមានម៉ាស៊ីនថតរូប និងម៉ាស៊ីនស្កេន អ្នកអាចដាក់រូបភាពទៅលើបណ្ណឃោសនា។៦/ អំពាវនាវឱ្យមានការគាំទ្រពីញាតិមិត្ត
ចូរប្រាប់ដល់អ្នករាល់គ្នា ពិសេសគឺអ្នកជិតស្និត ឱ្យបានដឹងនូវអ្វីដែលអ្នកកំពុងធ្វើ។ ចូរទាក់ទងមិត្តភ័ក្ដិទាំងឡាយ និងចែករំលែកនូវគំនិតរបស់អ្នក ដើម្បីទទួលបានយោបល់ និងបទពិសោធ។ ពឹងពាក់លើសមាជិកក្នុងគ្រួសារ និងមិត្តភ័ក្ដិ ក្នុងការស្វែងរកអតិថិជន។ ឃោសនាតាមរយៈការនិយាយតៗគ្នា គឺជាវិធីដ៏មានប្រសិទ្ធិភាព។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
សេដ្ឋីល្បីៗ ធ្វើអ្វីខ្លះ ក្នុងវ័យ ២៥ឆ្នាំ?
អគ្គនាយក Facebook លក់ភាគហ៊ុន ជាង ៣,៩ពាន់លានដុល្លារ ដើម្បីបង់ពន្ធ
មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុងឆ្នាំនេះ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CB