ការរកចំណូលបានច្រើន ពី Youtube ហាក់មិននៅជារឿងចម្លែកទៀតនោះទេ ព្រោះថា រហូតមកដល់ពេលនេះ មានមនុស្សជាច្រើន បានក្លាយជាអ្នកមាន ដោយសារតែសភាពរបស់ពួកគេ នៅលើបណ្ដាញសង្គមមួយនេះ ក្នុងនោះ ក៏មានឈ្មោះ Smosh ។Smosh គឺជាក្រុមកំប្លែងនៅលើអ៊ីនធឺរណិតមួយ ដែលមានសមាជិក ២រូប គឺ លោក Ian Hecox និង Anthony Padilla ហើយអ្នកទាំង ២ សុទ្ធតែកើតឆ្នាំ ១៩៨៧ មកពីអាមេរិក។ ភាពល្បីល្បាញរបស់ក្រុមនេះ កើតឡើងដោយសារវីដេអូប្រកបដោយភាពសប្បាយរីករាយ ស្ដីអំពីល្បែងអេឡិចត្រូនិច និងវប្បធម៌។
ដំបូងឡើយ Anthony Padilla បានចាប់ផ្ដើមបង្ហោះវីដេអូ លើ Newgrounds នៅឆ្នាំ ២០០៣ ដោយដាក់ឈ្មោះថា Smosh ។ ក្រោយមក Andrew Hecox ដែលជាមិត្តភ័ក្ដិ ក៏បានចូលរួម ហើយពួកគេក៏បានចាប់ផ្ដើមបង្ហោះវីដេអូ លើ YouTube នៅឆ្នាំ ២០០៥ និងបានក្លាយជាប៉ុស្ដិ៍ដ៏ល្បីឈ្មោះបំផុតមួយ នៅលើគេហទំព័រនេះ។ មកដល់ពេលនេះ ប្រជាប្រិយភាពរបស់ក្រុម Smosh មិនទាន់មានសញ្ញាថយចុះនៅឡើយ ទន្ទឹមនឹងនេះ ពួកគេ ក៏បង្កើតប៉ូស្ដិ៍ជាច្រើនបន្ថែមទៀត ក្នុងនោះក៏មានកម្មវិធីសម្រាប់ទូរស័ព្ទផងដែរ។ Smosh មានប៉ុស្ដិ៍ចំនួន ៨ នៅលើ YouTube ហើយទាំងនេះ សុទ្ធតែមានទស្សនិកជនយ៉ាងច្រើន ចុះឈ្មោះតាមដានទស្សនា។ មុននេះ សហស្ថាបនិករបស់ Smosh គឺ Ian Hecox និង Anthony Padilla ក៏មានគម្រោងនឹងយកកម្មវិធីរបស់ខ្លួន ឡើងទូរទស្សន៍ផងដែរ។ ប៉ុស្ដិ៍ចំនួន ៨របស់ Smosh នៅលើ Youtube ៖១. youtube.com/smosh២. youtube.com/WatchUsLiveAndStuff៣. youtube.com/ElSmosh៤. youtube.com/ShutUpCartoons៥. youtube.com/ShutUpCartoons៦. youtube.com/SmoshGames៧. youtube.com/AnthonyPadilla៨. youtube.com/askcharlieសកម្មភាពរបស់ Smosh បានធ្វើឱ្យពួកគេល្បីឈ្មោះ ហើយនាំឱ្យមានមនុស្សជាច្រើន ចុះឈ្មោះតាមដានទស្សនា នៅលើ Youtube។ ចំនួនទស្សនិក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាលទ្ធផល ពួកគេក៏រកបានប្រាក់ចំណូលយ៉ាងច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មនៅលើ Youtube ៖
-ប្រាក់ចំណូលប្រចាំឆ្នាំ ៖ ៤៤៨០០០ ដុល្លារ ទៅ ៥,៧លានដុល្លារអាមេរិក-ចំនួនអ្នកចុះឈ្មោះចូលទស្សនា ៖ ២៧,៧១ លាននាក់-ការចូលទស្សនា សរុបចំនួន ជាង ៣,១ពាន់លានលើក
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Celebritynetworth/VE