ក្រុមចំរៀង Westlife គឺជាក្រុមចំរៀងជើងចាស់មួយ ដែលល្បីយ៉ាងខ្លាំងកាលពីមុន ហើយពួកគេក៏ទើបតែបញ្ចប់ Concert បំបែកក្រុមគ្នា កាលពីឆ្នាំមុនផងដែរ ។ ថ្មីៗនេះ សមាជិកក្រុមWestlife ម្នាក់បានជួបញ្ហាជាមួយនិងជំនួញ ហើយបានធ្លាក់ខ្លួន ដល់ថ្នាក់ក្ស័យធន បើទោះបីជាប្រាក់ចំណូលដែលក្រុម Westlife រកបានរាប់លានដុល្លារក៏ដោយ ក៏មិនអាចទប់ទល់និងបញ្ហាជំនួញនោះដែរ ។
Shane Filan គឺជាសមាជិកក្រុមចំរៀង Westlife ម្នាក់នោះ ដែលបានធ្លាក់ខ្លួនក្ស័យធន ដោយសារជំនួញមានបញ្ហា ។ Shane បានប្រកាសខ្សៃធន កាលពីខែកក្កដាកន្លងទៅនេះ បន្ទាប់ពីបោះទុនរកស៊ីក្នុងវិស័យ អចលនទ្រព្យ ។ ក្នុងពេលក្រុម Westlife ដើរសំដែង Concert ទូទាំងពិភពលោកជាលើកចុងក្រោយ ក្រុមនេះបានជាប់លំដាប់ថ្នាក់ ជាក្រុមអ្នកមានដែលរកចំណូលបាន រាប់លានដុល្លារ ពីការលក់សំបុត្រ តែយើងមិនបានដឹងថា Shane កំពុងតែចាប់ផ្តើមខាត ឡុងចុងនាពេលនោះឡើយ ។ បន្ទាប់ពីបញ្ចប់ការសំដែង Concert កាលពីឆ្នាំមុនរួចមក នៅក្នុងគណនីធនាគាររបស់ Shane នៅសល់ទឹកប្រាក់តែ ៤៧០ ផោនប៉ុណ្ណោះ ។នៅក្នុងបទសំភាសន៍របស់ Dailymail ពេលដែលសួរថា នៅក្នុងពេលពិបាកនោះ តើអ្វីដែលធ្វើអោយគាត់សោកស្តាយ និងពិបាកចិត្តជាងគេ? Shane បានឆ្លើយថា ក្នុងពេលពិបាកនោះអ្វីដែលគាត់ ពិបាកចិត្តជាងគេនោះគឺ ពេលដែលកូនប្រុស Patrick បានឃើញតុក្កតាក្មេងលេងSpiderman នៅក្នុងហាង ដែលមានតំលៃ ៣០ ផោនប៉ុណ្ណោះ តែគាត់បែជាគ្មានលុយអាចទិញអោយកូនលេងបាន ។ ចំណែកអ្វីដែលធ្វើអោយគាត់ សោកស្តាយបំផុតនោះគឺ ក្នុងពេលដែលមានលុយ គាត់បានចាយខ្ជះខ្ជាយ ជាពិសេសគឺការទិញ ឧទ្ធម្ភាគចក្រ ដែលគាត់បានជិះក្នុងរយៈពេល កន្លះម៉ោងប៉ុណោះ ។ អ្វីផ្សេងៗទៀតដែលគាត់សោកស្តាយ គឺដូចជាការទិញឡានទំនើបជាច្រើន ដែលពេលនេះ វាបាត់បង់គ្មានសល់ ។
បន្ទាប់ពីរឿងទាំងនេះបានកើតឡើង មានតែក្រុមគ្រួសារគាត់ ជាពិសេសភរិយាគាត់ ដែលនៅតែផ្តល់កំលាំងទឹកចិត្តអោយគាត់ ។ គាត់បន្ថែមថា នេះពិតជាសំណាងណាស់ ដែលគាត់បាត់បង់ត្រឹមទ្រព្យសម្បត្តិ តែមិនបាត់បង់សំលេង គាត់អារម្មណ៍ថា ព្រហ្មលិខិបានផ្តល់ឱកាសដល់គាត់ជាលើកទី ២ ហើយ ។ ដើម្បស្តារជីវភាពនិង ងើបមុខឡើងវិញ គាត់ក៏បានបញ្ចេញចំរៀងមួយបទដែលមានចំណងជើងថា Everything To Me អញ្ចឹងសូមទស្សនិកជនចូលរួមទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ dailymail