ក្រុមហ៊ុនផលិត Chip ធំជាងគេក្នុងពិភពលោក Intel ទើបតែដាក់បង្ហាញវត្តមានសមិទ្ធិផលឧបករណ៍ tablet ថ្មីមួយមានឈ្មោះថា Studybook ក្នុងទិសដៅធ្វើការផ្តល់ជូនសំរាប់វិស័យអប់រំ។ សមិទ្ធិផលនេះនឹងធ្វើការផ្តល់ជូននូវជំរើសលើប្រព័ន្ធប្រតិបត្តិការជា Windows 7 រឺក៏Android 3.0 Honeycomb និងត្រូវបានបំពាក់នូវកម្មវិធីពិសេសៗមួយចំនួនសំរាប់ជំនួយក្នុងការបង្ហាត់បង្រៀនទៀតផង។ឧបករណ៍ Tablet នេះមានអេក្រង់ទំហំ ៧ អ៊ីង resolution ១០២៤x ៦០០ pixel, ProcessorAtom Z650, RAM អប្បរិមា ១GB, មានទាំងកាមេរ៉ាមុខ និងក្រោយ និងមានកន្លែងសំរាប់ភ្ជាប់ផ្សេងៗដូចជា microSD, កន្លែងដោត SIM, USB 2.0 និងរន្ធភ្ជាប់ HDMI ។ សមិទ្ធិផលនេះធ្វើឡើងពីសារធាតុប្លាស្ទិច មានទំងន់ ៥៤៤ ក្រាម និងមានសមត្ថភាពអាចទ្រាំទ្របានទៅនឹងការធ្លាក់បោករយៈកំពស់ពី ០,៦ ទៅ ០,៩ ម៉ែត្រទៀតផង។

width=393
Studybook នឹងត្រូវបានបំពាក់នូវកម្មវិធីមួយចំនួនសំរាប់ជំនួយក្នុងការបង្ហាត់បង្រៀនមានដូចជា Kno e-reader, និងកម្មវិធីវិទ្យាសាស្ត្រ LabCam  ជាដើម។ Intel បានអោយដឹងថា ប្រសិនបើបណ្តាដៃគូរ Hardware ទាំងឡាយប្រើប្រាស់ម៉ូដរចនារបស់ខ្លួនដើម្បីធ្វើការផលិតនោះនោះតំលៃរបស់ tablet នេះប្រហែលត្រឹមតែ ២០០ ដុល្លាអាមេរិកប៉ុណ្ណោះ រឺក៏តិចជាងនេះ។ប៉ុន្តែទោះជាយ៉ាងណាកាលបរិច្ឆេទនៃការដាក់លក់របស់សមិទ្ធិផលនេះនៅមិនទាន់ដឹងនៅឡើយ។
នេះជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធិផលថ្មីៗទាំងឡាយដែលជារបស់ Intel ធ្វើការដាក់បង្ហាញវត្តមានសំរាប់វិស័យអប់រំ។ ក្រុមហ៊ុននេះក៏ធ្លាប់បានធ្វើការបង្ហាញវត្តមានគំរូសមិទ្ធិផលPC Classmate Convertible - ដែលជា model កុំព្យូទ័រមានតំលៃទាបសំរាប់សិស្ស និស្សិតទាំងឡាយផងដែរ ហើយបច្ចុប្បន្នសមិទ្ធិផលនេះទទួលបានការពេញនិយមជាខ្លាំងនិងបានផ្តល់ជូនសំរាប់សិស្សនិស្សិតបានចំនួន ៧ លាននាក់នៅទូទាំងពិភពលោក៕
width=600
width=600
width=600
width=600
width=600
width=600
width=600                                                                                                                               ប្រភព: TheVerge ដោយ: រស្មី