បងប្អូនមិត្ត អ្នកប្រើប្រាស់ទូរស័ព្ទ Android Smart Phones ទាំងអស់គ្នា ថ្ងៃនេះខ្ញុំពិតជាសប្បាយ និងរីករាយជាមួយការ ចែករំលែកនូវកម្មវិធីមួយ 魔漫相机 (Magic Man Camera) (កាំមេរ៉ាតុក្កតា) ជាភាសាខ្មែរ ។ បើតាមខ្ញុំដឹង ខ្ញុំយល់ឃើញកម្មវិធីនេះ កំពុងនិយមខ្លាំងណាស់ សម្រាប់ចូលចិត្តថតរូប និងចង់បានអ្វីប្លែកៗ ដើម្បីចែករំលែករូបថត របស់ខ្លួន តាម Facebook, Line, WeChat, Viber ជាដើម។ កម្មវិធីថតមួយនេះ ជាកម្មវិធីរបស់ក្រុមហ៊ុនចិនមួយឈ្មោះ Bejing BSHN wenhua chuanbo Ltd.។
ដំបូងឡើយកម្មវិធីបានជាកំណែ និងជាភាសាចិនតែ ប៉ុណ្ណោះ ។ បន្ទាប់មកក៏កែប្រែកំណែថ្មី មានជាភាសាអង់គ្លេសផង ហើយថ្មីនេះ ឥឡូវមាន សហការគ្នាបកប្រែជាភាសាពី ភាសាចិន និងភាសាអង់គ្លេស មកជាភាសាខ្មែរវិញ រវាងមិត្តភក្តិតាម Facebook ពីនាក់គឺ កញ្ញា Helena Coolgirl និង លោក Chhoy Bun Sok Heng អស់រយះពេលប្រហែលជា ២សប្តាហ៍ បូកទាំងកាត់ត អាយខន និងសម្រួលពាក្យជាខ្មែរសាមញ្ញ៕




ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល