បណ្តាគំរូ iPad 7,9 inch Version ដែលអាចភ្ជាប់អ៊ីនធឺណេតតាមរយះស៊ីមទូរស័ព្ទនឹងចាប់ផ្តើមចែកចាយដល់ដៃអ្នកប្រើប្រាស់ដែលបានធ្វើការកុម្មង់ទិញមុន នៅសប្តាហ៍ក្រោយនេះ។

ពេលបង្ហាញខ្លួន iPad Mini, Apple បានបង្ហាញតែថ្ងៃនៃការដាក់លក់ Version Wi-Fi ប៉ុណ្ណោះ ក្នុងពេលដែល Version 4G LTE ថានឹងត្រូវប្រកាសដាក់លក់ប្រហែលនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ តាមប្រភពពី Appleinsider កាលពីថ្ងៃទី 10/11 បានឲ្យដឹងថា Apple បានផ្ញើ email ដល់អ្នកប្រើប្រាស់ដែលបានធ្វើការកុម្មង់ទិញមុនថា ពួកគេនឹងទទួលបានផលិតផលក្នុងរយះពេល 5ថ្ងៃនៃថ្ងៃធ្វើការខាងមុខនេះ។ ជាក់ស្តែង ថ្ងៃពិតប្រាកដក្នុងការទទួលផលិតផលនេះ មិនត្រូវបានក្រុមហ៊ុនធ្វើការកំណត់ឲ្យបានច្បាស់លាស់ឡើយ។

/

សព្វថ្ងៃ iPad Mini Version Wifi 16 GB ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតំលៃ430 USD ក្នុងពេលដែលតំលៃលក់នៅលើទីផ្សារអាមេរិចសំរាប់ Version នេះគឺ 329 USD ហើយសំរាប់ Version ដែលមាន 4G LTE ត្រូវបានដាក់លក់ចាប់ពី 459 USD ៕

ដោយ៖ សិលាប្រភព៖ VE & NK