អតិថិជនម្នាក់នៅអាមេរិច មានសំណាងដោយរកឃើញស្មាតហ្វូន iPhone 4 របស់ខ្លួនវិញដែលបានធ្វើជ្រុះចូលក្នុងទឹកបឹងកាលពី 6ខែមុន។ រឿងដែលភ្ញាក់ផ្អើលបំផុតនោះ គឺក្រោយពីការរកឃើញវិញ ស្មាតហ្វូននៅអាចដំណើរការបាន។
កាលពី 6ខែមុន Ken Hovanes ប្រិយមិត្តអ្នកអានម្នាក់របស់គេហទំព័របច្ចេកវិទ្យា 9to5mac បានឲ្យដឹងថា គាត់បានប្រហែសធ្វើឲ្យជ្រុះស្មាតហ្វូន iPhone 4 របស់ខ្លួននៅក្នុងទឹកបឹង Smith Lake នៅរដ្ឋ Alabama (សហរដ្ឋអាមេរិច)។ កំពស់នៃទឹកបឹងនេះ កាលនោះមានជម្រៅប្រហែលពីរម៉ែត្រដែលធ្វើឲ្យគាត់មិនអាចរកឃើញវិញបាន iPhone ដែលធ្វើឲ្យជ្រុះនោះឡើយ។

iPhone 4 ដែលបានត្រាំក្នុងទឹកបឹង 6ខែនៅតែអាចដំណើរការបាន
កន្លះឆ្នាំក្រោយ, ចៃដន្យពេលមានឱកាសត្រលប់ទៅបឹង Smith Lake ម្តងទៀត ដោយមើលឃើញទឹកបឹងរីងស្ទើរអស់ហើយនោះ, Ken Hovanes ក៏បានសំរេចចិត្តស្វែងរក iPhone ដែលបានធ្វើឲ្យជ្រុះកាលពីមុននោះ។ រឿងដែលស្មានមិនដល់បានកើតឡើង គឺគាត់បានរកឃើញ iPhone ដែលបានជ្រុះនោះវិញ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រោយពីលាងសំអាតស្អាតហើយ ស្មាតហ្វូន iPhone របស់ Hovanes អាចបើកចេញ និងដំណើរការបានក្រោយពីត្រាំក្នុងទឹកអស់ជាច្រើនខែ។

តាមរយះអ្នកប្រើប្រាស់ខាងលើនេះ, Wi-Fi របស់ស្មាតហ្វូនត្រូវបានខូច, អេក្រង់ត្រូវបានបែកពណ៌និងនៅមានខូចចំនុចមួយចំនួនទៀត ប៉ុន្តែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយសំរាប់Ken Hovanes ព្រោះគាត់ចង់បានតែឯកសាររបស់គាត់ដែលមាននៅក្នុងស្មាតហ្វូននេះតែប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ VE