កាលពីខែមុន Google បានណែនាំពីversion Betaរបស់ Chrome 19 ហើយថ្ងៃនេះពួកគេបានបង្ហាញពីversionពិតប្រាកដរបស់ browser នេះ។
ទ្រង់ទ្រាយ Tab Sync មានលទ្ធភាពបើក website ដែលអ្នកចូលទស្សនាដោយChrome នៅលើឧបករណ៏ផ្សេងៗគ្នាតាមេពេលវេលាជាក់ស្តែងមួយ។ ឧទាហរណ៏ អ្នកទើបតែមើលផែនទីផ្លូវទៅហាងណាមួយដែលអ្នកចង់ទៅនៅលើកុំព្យូទ័ររបស់អ្នករួច ប៉ុន្តែពេលកំពុងជិះតាមផ្លូវអ្នកបែរជាភ្លេចថានឹងត្រូវជិះតាមផ្លូវណា។ Chrome19 នឹងជួយអ្នកសន្សំពេលវេលាតាមវិធីបើwebsiteនោះម្តងទៀត នៅលើទូរស័ព្ទដៃដោយមិនត្រូវការចូលអាសយដ្ឋានគេហទំព័រនោះ រឺចំណាយរយះពេលស្វែងរកឡើងវិញឡើយ។ អ្នកប្រើប្រាស់នឹងឃើញប៊ូតុងមួយ Other devices (នៅជ្រុងខាងក្រោមនៃអេក្រង់) ពេលបើកTab ថ្មី ហើយវានឹងលោតបណ្តារTab ថ្មីៗទើបនឹងបើកនោះនៅលើឧបករណ៏ផ្សេងៗគ្នា។ Google បានឲដឹងថា stable version របស់ Chrome 19 គឺអនុញ្ញាតិឲdownload បានហើយ តែបើសិនអ្នកមិនបានឃើញTab Syncទេ ត្រូវរង់ចាំពីរ បីសប្តាហ៍ដើម្បីGoogle បំពេញបន្ថែមនៅក្នុងBrowser Chrome ថ្មីនេះ៕
ដោយ៖ nanoប្រភព៖ tte