ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ម្ភៃ សាំសិបឆ្នាំទៀត មនុស្សនឹងធ្វើដំណើរឡើងទៅកាន់ភពព្រះអង្គារ ហើយពេលនោះ ពួកគេប្រាកដជាបញ្ចេញមេរោគ ១០០.០០០ពាន់លានក្បាលនៅទីនោះ។

បណ្ដាមេរោគទាំងនេះ បានមានប្រយោជន៍ដល់មនុស្សរាប់មិនអស់ តាំងពីការរំលាយអាហារដល់ការការពាររាងកាយរបស់មនុស្សពីការវាយប្រហាររបស់មេរោគអាក្រក់ផ្សេងៗ ប៉ុន្ដែយើងនឹងពិបាកស្មានណាស់ថា មេរោគទាំងនេះនឹងមានប្រត្តិកម្មយ៉ាងណា នៅពេលពួកវានៅលើភពព្រះអង្គារ តើពួកវានៅតែរក្សាភាពដើមដែរ ឬអត់។

width=464

Cynthia Phillips មកពីមន្ទីរស្វែងរកភាពឆ្លាតវៃរបស់មនុស្សក្រៅផែនដី (SETI) បានថ្លែងថា ៖ យើងត្រូវតែមានការទទួលខុសត្រូវចំពោះភពក្រហមនេះ។ ប្រសិនក្រុមអ្នកអវកាសនៅទីនោះគឺនឹងមិនមានវិធីណាដើម្បីកំចាត់មេរោគបាននោះទេ។ ពួកគេនឹងបញ្ចេញមេរោគរាប់ពាន់រៀងរាល់មួយវិនាទី។ នេះគឺជាបញ្ហាធំ ដែលអាចកំទេចជីវិតលើភពព្រះអង្គារ។

លោក Cynthia Phillips បានបន្ថែមថា សូម្បីតែឧបករណ៍ទំនើបដូចជា យានស្រាវជ្រាវ Curiosityរបស់ NASA ដែលបានចុះចតនៅលើភពព្រះអង្គារកាលពីថ្ងៃទី ១៥សីហា ក៏មានសមត្ថភាពកំចាត់មេរោគដែលជាប់នៅលើវា បានប្រហែលជាង ៣០០.០០០ប៉ុណ្ណោះ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Z