ពេលណាដែល Apple នៅមិនទាន់បង្ហាញខ្លួន គំរូស្មាតហ្វូនថ្មី ពេលនោះបណ្តាព័ត៌មានចចាមអារាមស្តីពី iPhone 5S ឬ iPhone 6 នៅតែបន្តលេចចេញ។ ជាក់ស្តែង បណ្តាអ្នកជំនាញខាងរចនាម៉ូត ថែមទាំងច្នៃម៉ូត iPhone concept ជាច្រើន គួរឲ្យទាក់ទាញ ដែលលោក Jonathan Ive អ្នកជំនាញច្នៃម៉ូតរបស់ Apple គួរយកមកពិចារណា។
ថ្មីៗនេះ អ្នកជំនាញច្នៃម៉ូត Philipp Tusch បានបង្ហាញខ្លួន iPhone 6 Concept មួយជាមួយអេក្រង់ទំហំ 4.5 inch ប្រើប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មីរបស់ Apple។

និយាយពីរូបរាងខាងក្រៅ iPhone 6 Concept ត្រូវបានហ៊ុមព័ទ្ធដោយធាតុអាលុយមីញ៉ូម ដែលមានការរចនាឡើងស្តើងជាង iPhone Version មុនៗទាំងអស់, អេក្រង់ Touchscreen Super Smooth, រីឯនៅផ្នែកខាងក្រោមអេក្រង់ គឺជាប៉ូតុង Home ប្រភេទ Touchscreen រាងបួនជ្រុង មិនមែនជាប៊ូតុងរឹង រាងមូល ដូច Version មុនៗឡើយ។

ផ្នែកខាងឆ្វេង គឺជាប៊ូតុងដំឡើងបន្ថយសម្លេង ដែលត្រូវបានរចនាម៉ូតដោយប៊ូតុងប្រភេទ Touchscreen ក្នុងពេលផ្នែកខាងក្រោម រន្ធ lightning និងរន្ធដោតកាសស្តាប់តន្រ្តី 3.5mm។ តាមប្រភពពី Philipp Tusch ដដែល iPhone 6 Concept នឹងមាន ១០ ពណ៌ផ្សេងៗគ្នា សំរាប់ជ្រើសរើសផងដែរ៕
ដោយ៖ សិលាប្រភព៖ Zng