ទន្ទឹមនឹងការបង្ហាញខ្លួន Tablet Nexus 7 ជំនាន់ទីពីរ Google ក៏បានបង្ហាញខ្លួនប្រព័ន្ធប្រតិបត្តិការAndroid ថ្មីផងដែរ។ បើនិយាយពី Features ថ្មី​ និងរូបភាព, Android 4.3 មិនមានអ្វីខុសប្លែកច្រើនជាមួយ Version 4.2.2 ទេ ប៉ុន្តែបើនិយាយពីល្បឿនវិញគឺ Android 4.3 មានដំណើរការលឿនជាង4.2.2 គួរឲ្យកត់សំគាល់។

/

ជាក់ស្តែង នៅក្នុងវីដេអូខាងក្រោម ដែលនិយាយភាសារុស្ស៊ី Rozetked.ru បានបង្ហាញឲ្យឃើញពី Version Android 4.3 និង 4.2.2 កំពុងតែប្រើនៅលើ ស្មាតហ្វូន Nexus 4 ដូចគ្នា។ អ្នកទស្សនាអាចមើលឃើញថា Android 4.3 មានដំណើរការ Manipulation របស់អ្នកប្រើប្រាស់ដូចជា បើក Websiteការផ្លាស់ប្តូររវាង Menu Applications, Menu set up, ...គឺលឿនជាង 4.2.2 គួរកត់សំគាល់។ ជាចុងក្រោយ ចំនួនពិន្ទុ benchmark ក៏បានបង្ហាញឲ្យឃើញជ័យជំនះ ធ្លាក់ទៅលើ Android 4.3 ផងដែរ៕

ដោយ៖ សិលាប្រភព៖ VReview