បណ្តាផលិតផលថ្មីៗត្រូវបានត្រូវបានចាប់ផ្តើមដាក់លក់ នៅតាមហាង Apple Store ក្នុងនោះរួមមាន iPod Touch gen 5 រួមជាមួយនឹង iPod Nano ជំនាន់ទី 7។

iPod Touch ជំនាន់ទី 5 ត្រូវបានដាក់លក់ក្នុងតំលៃ 299 USD សំរាប់ Version 32 GB និងតំលៃ 399 USD សំរាប់ 64 GB។ ចំពោះ iPod Nano ដែលមានទំហំ16 GB ត្រូវបានដាក់លក់ក្នុងតំលៃ149 USD។

ឧបករណ៍ស្តាប់តន្ត្រី iPod Touch ថ្មីរបស់ Apple បំពាក់អេក្រង់ 4 inch កំរិតពន្លឺ 1.136 x 640 pixelនិងបំពាក់រន្ធ Connector Lightning ដូចនឹង iPhone 5 ដែរ។ វាប្រើប្រាស់ Chip Dual Core A5, មានកម្រាស់ 6,1 mm និងទម្ងន់ 88 gram ។ រយះពេលស្តាប់តន្រ្តីរបស់ម៉ូដែលនេះអាចបានដល់40ម៉ោង។ Camera នៅលើ iPod Touch gen 5 នេះមានទំហំ 5 MP ថតវីដេអូ Full HD និងថតរូប Panorama។ បន្ថែមពីលើនេះ ក្រុមហ៊ុនបានបំពាក់នូវ អ្នកជំនួយការដ៏ឆ្លាតវៃ Siri លើផលិតផលនេះទៀតផង។

/

ទន្ទឹមនឹងនោះ iPod Nano ថ្មីមានកម្រាស់ 5,4 mm ជាមួយអេក្រង់ Touchscreen ទំហំ 2,5 inch។ Model នេះក៏បានប្រើប្រាស់រន្ធ Connector Lightning ដូច iPod Touch ថ្មីនិង iPhone 5 ដែរ។ ថ្មអាចប្រើប្រាស់បានរយះពេល 30 ម៉ោង៕

ដោយ៖ សិលាប្រភព៖ VE