/

ការបង្ខំចិត្តដេកដួលទៅលើដី  និង​    មានឈាមហូរតាមក្បាលរបស់ស្រ្តីសញ្ជាតិអង់គេ្លសម្នាក់ បានជួបប្រទះនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ចំលែកមួយនៅថ្ងៃឈប់សម្រាករបស់គាត់ ដោយសត្វខ្លាវាយប្រហាលើរូបគាត់។អ្នកស្រីViolet D'Mello បានមកកំសាន្តនៅឧទ្យានសត្វព្រៃមួយ   ជាមួយប្តីរបស់គាត់ លោក Archie    នៅពេលធ្វើដំណើរកំសាន្តទៅអាហ្រ្វិកខាងត្បូងនៅថ្ងៃខួបកំណើត៦០ឆ្នាំរបស់គាត់។ តែថ្ងៃសំរាករបស់ពួកគេ  ក្លាយជាថ្ងៃមួយដែលគួរឲ្យសោកស្តាយ ពេលមានខ្លាពីរក្បាលបានលោតតោងនិង សង្កត់នាងឲ្យដួលទៅលើដី  បានខាំជើងនិង ក្បាលនាង។ អ្នកទេសចរណ៍នៅទីនោះព្យាយាមបណ្តេញសត្វខ្លាឲ្យចេញឆ្ងាយដើម្បីកុំឲ្យអ្នកស្រីមានគ្រោះថ្នាក់។ចំនែកប្តីរបស់គាត់បានថតរូបទុកហើយនិយាយថា  គាត់មិនអាចបំភ្លេចអ្វីដែលបានកើតឡើងទេ។  ការវាយប្រហានោះកើតឡើងនៅឧទ្យានសត្វព្រៃមួយ   ដែលអ្នកទេសចរណ៍អាចចំណាយប្រាក់៤,៥០អឺរ៉ូដើម្បីលេងជាមួយសត្វព្រៃបងប្អូនឈ្មោះMark និង Monty   ទាំងពីរគឺជាសត្វផ្សំាងស្លូត។ អ្នកនិយាយថា​ គាត់មិនដែលគិតថាវាខាំខ្ញុំទេ តែវាបានតោងសង្កត់ខ្ញុំដួលលើដី។ វាបានខ្វាចខ្ញុំយ៉ាងសាហាវ និង  មួយទៀតខាំករបស់ខ្ញុំ។ ខ្ញុំព្យាយាមដាក់ដៃរបស់ខ្ញុំឡើងលើទប់កដើម្បីការពារ   តែខ្ញុំត្រូវបានវាខាំជើង និង ខាងក្រោមជិតក្រលៀនរបស់ខ្ញុំ។ មនុស្សជាច្រើននៅជុំវិញនោះមានភាពរន្ធត់ជាខ្លាំង និង គ្មានយោបល់អ្វីក្រៅពីថា  ខ្ញុំអាចគេចរួចដោយវិធីណា? មនុស្សនៅខាងក្នុងនោះនិយាយថា កុំរត់! កុំរត់!    ធ្វើជាស្លាប់ទៅ។ ក្រោយមកមានមនុស្សមកដេញវាចេញ និង   ប្តីរបស់ខ្ញុំបានលើកខ្ញុំពីលើដី។ អ្នកស្រីបានចេញឈាមយ៉ាងច្រើន      ដោយមុតជើងក្បាល និង ពោះ ហើយត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ។

 

/

/

/

/

/

/

/

/

ដោយៈ  វណ្ណៈប្រភពៈ  dailymail