ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសម៉េត្រូ ចេញផ្សាយអោយដឹងថា  នៅឯប្រទេសអាហ្រ្វិកខាងត្បូងឯណោះវិញ  ពោលគឺ នៅឯព្រៃទឹកភ្លៀងប្រទេសនេះតែម្តង   កំពូលបេក្ខភាពសត្វល្អិតចម្លែក  ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញ។

width=441

បន្ថែមពីលើនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងថា  កំពូលបេក្ខភាពសត្វល្អិតចម្លែកមួយនេះ ត្រូវបានគេប្រៀបប្រដូច និងស្រដៀងទៅនឹងកូនតុក្តតា  Troll doll ។ យ៉ាងណាមិញ បើតាមការអោយដឹងពីអ្នកវិទ្យាសាស្រ្ត  អះអាងអោយដឹងថា  បេក្ខភាពសត្វល្អិតដ៏ចម្លែមួយនេះ មានប្រវែង ៧ ម.ម  ស្របពេលដែលវាមានសក់  ប្រៀបបានទៅនឹងប្រម៉ោយលយចេញមកក្រៅ    នៅឯផ្នែកខាងក្រោយ   អមទៅដោយចំនុចពណ៌លឿង  ដែលគេអាចមើលឃើញនៅលើដងខ្លួនរបស់វា ។  គួររំឭកផងដែរ  ករណីរកឃើញលើកនេះ គឺជាសមិទ្ធផលស្នាដៃអ្នកវិទ្យាសាស្រ្ត មកពីសហរដ្ឋអាមេរិក  រកឃើញនៅឯព្រៃទឹកភ្លៀង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

width=431

ដោយឡែក បើតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត  Dr  Trond Larse n មកពីសកលវិទ្យាល័យ Princeton University   អោយដឹងថា  លោកបានចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីគូសចេញគំនូសតាង ក្នុងការប្រៀបប្រដូច   បេក្ខភាពសត្វល្អិតកំពូលចម្លែកមួយនេះ ប្រៀបទៅនឹងសត្វល្អិតដទៗទៀត៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ម៉េត្រូ