ម៉ាឡេស៊ី៖ Perhentian គឺជាកោះមួយដ៏ស្រស់ស្អាត ដែលមានខ្យល់បរិយាកាសល្អបរិសុទ្ធស្ថិតនៅទិសឦសាននៃឈូងសមុទ្រ ប្រទេសម៉ាឡេស៊ី។

កោះ Perhentian ជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល ទាក់ទាញ ប្លែកអារម្មណ៍ និងមានឆ្នេរខ្សាច់ពណ៌សក្បុស សំរាប់ភ្ញៀវទេសចរណ៍ មកលេងកំសាន្ត និងសំរាកលំហែកាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ចូលចិត្តមកកំសាន្តលើកោះ Perhentian រីករាយកំសាន្តជាមួយនឹងការគយគន់ទេសភាពដ៏ស្រស់បំព្រងនៅលើកោះ ហែលទឹក ជិះទូក ដេកហាលថ្ងៃ មើលថ្ងៃលិច និងដើរកំសាន្តតាមឆ្នេរ៕






ដោយ៖ វណ្ណៈប្រភព៖ wikitravel