Saudi Arabia កំពុងមានគំរោងក្នុងការសាងសង់ជាទីក្រុងមួយផ្ទាល់ដែលទីក្រុងនោះគឺទុកសម្រាប់តែនារីនៅប៉ុណ្ណោះ សម្រាប់នារីដែលចង់ធ្វើការរកប្រាក់កម្រៃ។
គំរោងនេះត្រូវបានគេរចនារូបរាងចេញមកហើយប៉ុន្តែមិនទាន់មានព័ត៌មានច្បាស់ណាមួយបញ្ជាក់ថាវានឹងចេញជារូបរាងពិតប្រាកដនោះទេ ប៉ុន្តែគេអាចប៉ាន់ស្មានបានថាទីក្រុងមនុស្សស្រីនេះអាចនឹងត្រូវបានគេសាងសង់នៅក្នុងឆ្នាំក្រោយ។ នេះគឺជាក្ដីសង្ឃឹមមួយសម្រាប់មនុស្សស្រីដែលចង់ទៅធ្វើការរកប្រាក់ជៀសចេញឆ្ងាយពីច្បាប់នៅក្នុងជាតិសាសន៍អ៊ីស្លាម។
គេប៉ាន់ស្មានថាទឹកប្រាក់ប្រមាណជាង ៨៤ លានផោននឹងត្រូវបានចំណាយដើម្បីសាងទីក្រុងមនុស្សស្រីនេះឡើងជាមួយនឹងភាគរយដែលអាចមានអ្នកមកវិនយោកដើម្បីបង្កើតការងារដល់ស្រីៗដែលរស់នៅក្នុងទីក្រុងនេះ។រាល់ការងារ នៅក្នុងទីក្រុងនេះ រាល់អ្វីៗទាំងអស់នឹងត្រូវបានប្រតិបត្តឡើងដោយមនុស្សស្រីប៉ុណ្ណោះគ្មានបុរសសូម្បីតែមួយរូបអាចឈានជើងចូលបានឡើយ។ នេះគឺជាផែនការមុខមាត់មួយរបស់រដ្ឋដើម្បីដាក់អោយនារីមានមុខមាត់ក្នុងការងារនឹងអាចនាំប្រយោជន៍ដល់ប្រទេសទៀតផង។ តាមការពិតទៅច្បាប់ក្នុងសាសនា អ៊ីស្លាម មិនបានហាមឃាត់អោយនារីគ្មានសិទ្ធិក្នុងការធ្វើការនោះទេគ្រាន់តែមកពីបរិបទនៃការដឹកនាំ និងច្បាប់អ៊ីស្លាម ចែងថាមនុស្សស្រីនិង ប្រុសមិនអាចធ្វើការក្បែរគ្នា។គេបានប្រាប់ថាក្នុងឆ្នាំ ២០១៥ គេនឹងចាប់ផ្ដើមបោះឆ្នោតរើសកីឡាការនី Saudi Arabia ដើម្បីអោយចួលរួមប្រកួតក្នុងកីឡាអូឡាំពិក ប៉ុន្តែយ៉ាងណាក៏ស្រ្តីនៅតែមិនមានសិទ្ធិបើកបរក្នុងប្រទេសនេះនៅឡើយ។ ចុះប្រសិនបើទីក្រុងមនុស្សស្រីនេះពិតជាអាចកើតឡើងដូចបានគ្រោងទុកនោះតើមានប្រុសប៉ុន្មាននាក់ដែលចង់លួចចូលទៅនៅនោះ?
ដោយ៖ ម៉ូកាប្រភពពី៖ Dailymail