សហព័ន្ធកីឡាបាល់ទាត់ នីហ្សេរីយ៉ា ហៅកាត់ថា NFF បាននឹងកំពុងធ្វើការស្រាវជ្រៀវរឿងក្តីមួយយ៉ាងចំលែក បន្ទាប់ពីមានការប្រកួតបាល់ទាត់ ២ គូរដែលមានលទ្ធផលគ្រាប់បាល់ ច្រើនលើសលប់មិនគួរអោយជឿ ។
កាលពីថ្ងៃច័ន្ទទី ៨ កន្លងទៅនេះនៅប្រទេស នីហ្សេរីយ៉ា មានការប្រកួតបាល់ទាត់ ២ គូរដែលជាការប្រកួតដណ្តើមយកកៅអី ទៅប្រកួតក្នុង Negeria Nationwide League (NNWL) ។ រឿងដែលភ្ញាក់ផ្អើលបានកើតឡើងគឺក្រុម Plateau United Feeders ឈ្នះក្រុម Arkuban FC ក្នុងពិន្ទុគ្រាប់បាល់ ៦៧ ទល់ ០ ហើយក្រុម Police Machine FC បំបាក់ក្រុម Babayaro ក្នុងពិន្ទុគ្រាប់បាល់ ៧៩ ទល់ ០ ។
លោក Mike Umeh ដែលជាប្រធាន NFF បាននិយាយថា វាពិតជាមិនគួរអោយជឿ ហើយក៏មិនអាចទទួលយកបានដែរ ដោយសាររឿងនេះ មានការសង្ស័យទាក់ទងនឹង រឿងស៊ីសំណូកគ្នា ។លោកបន្តថា សហព័ន្ធមិនអាចព្រងើញកន្តើយ និង រឿងមួយនេះបានទេ ព្រោះវាធ្វើអោយមុខមាត់កីឡាបាល់ទាត់ ប្រទេស នីហ្សេរីយ៉ា បាក់មុខជាខ្លាំង ។ ក្រុមទាំង ៤ ត្រូវបាន NFF ផ្អាកការប្រកួតរបស់ខ្លួនចោលសិន ដើម្បីត្រៀមស៊ើបអង្កេតករណីនេះអោយបានច្បាស់ ៕
ដោយ ៖ កុសលប្រភព ៖ allafrica