សាកលវិទ្យាល័យ Eastern New Mexico បានទទួលប្រអប់កាដូរមួយក្នុងសប្ដាហ៍នេះដែលភ្ជាប់មកជាមួយសំបុត្រសុំទោសមួយផងដែរ។
ក្នុងប្រអប់កាដូរធំនោះមានដាក់នូវក្រដាសអនាម័យបង្គន់ ៨០ ដុំ ក្នុងនោះមានសំបុត្រមួយផងដែរដែលអ្នកសរសេរសំបុត្រនោះបានសុំទោសចំពោះអំពើដែលគេបានធ្វើកាលពីនៅរៀនថ្នាក់សាកលវិទ្យាល័យ ក្នុងនោះសេចក្ដីសំបុត្របានសរសេរថា កាលពីប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់លួចយកក្រដាសបង្គន់ដើម្បីធ្វើជាការលេងសើចប៉ុន្តែមកដល់ពេលនេះ មានអារម្មណ៍ថាខុសឆ្គង ដូចនេះហើយសូមមេត្តាអត់ទោសដល់ខ្ញុំផង សូមព្រះប្រទានពរ និងរីករាយថ្ងៃបុណ្យណូអែល។នេះជារឿងមួយដែលចម្លែកនិយាយទៅក៏គួរអោយចង់សើចណាស់ដែរ ព្រោះមនុស្សដែលធ្លាប់លួចយកក្រដាសអនាម័យច្រើនឆ្នាំហើយទើបនឹងភ្ញាក់ខ្លួន នាពេលនេះនោះ៕
ដោយ៖ ផានិតប្រភពពី៖ Sky